លោក Jupp Heynckes គ្រូបង្គោលឈុតធំបាន បង្កើតកំនត់ត្រាដឹកនាំក្រុម Bayern Munich ទទួលបានជោគជ័យលើកទី326 ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅវ័យ 72ឆ្នាំ សញ្ជាតិអាឡឺម៉ង់រូបនេះគ្រូបង្វឹក និង មានប្រវត្តិជោគជ័យរហូតដល់ 174ប្រកួត សរុប 500ប្រកួតហើយ ក្នុងនាមជាគ្រូបង្វឹក និង កីឡាករអាជីពដែលធ្លាប់លេងអោយក្រុម Borussia Moenchengladbach and Hanover 96 កន្លងមក។

ក្រោយពីដឹកនាំក្រុម​ Bayern Munich ផ្តួលក្រុម Aursburg ដោយលទ្ធផល 3:0 កាលពីថ្ងៃសៅរ៏ និងជាជ័យជំនះ លើកទី326 (និងជាលើកទី8) សម្រាប់គ្រូបង្វឹករូបនេះនៅការប្រកួតក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga បន្ទាប់ពីវិលត្រលប់មកដឹកនាំក្រុមសារជាថ្មី។លោក Heynckes មានសេចក្តីសោមនស្សរីករាយ ប៉ុន្តែមានការភ្ញាក់ផ្អើលតិចតួច ក្រោយពីការឈានឡើងសម្រាប់កំនត់ត្រាជ័យជំនះលើកទី500 នៅ Bundesliga ក្នុងនាមជាគ្រូបង្វឹក និង អតីតកីឡាករបាល់ទាត់អាជីព។អ្នកចាត់ការទូទៅចាស់វស្សារូបនេះ ត្រូវបានក្រុម Bayern Munich នាំយកមកដឹកនាំក្រុមឡើងវិញ បន្ទាប់ពីការខកចិត្តសម្រាប់ការប្រកួតនៅក្របខណ្ឌ Bundesliga និង Champion League ក្រោមការដឹកនាំរបស់លោក Carlo Ancelloti ដែលត្រូវក្លឹបបណ្តេញចេញកាលពីខែកញ្ញាកន្លងមកនេះ។

ក្រោយពីលោក Heynckes បានចូលមកដឹកនាំក្រុម Bayern Munich បានលោតមកឈរនៅទីកំពូលតារាង Bundesliga ដោយវ៉ាក្រុមនាំមុខតារាង Dormund 5ពិន្ទុ បន្ទាប់ពីក្រុម Dormund រងបរាជ័យ 5ប្រកួតចុងក្រោយហើយបាត់បង់ 14ពិន្ទុរួចមក។

សម្រាប់កំណត់ត្រានេះ មានតែអតីតកីឡាករ និង ជាគ្រូបង្វឹកក្រុម Bayern Munich និង Werder Bremen បច្ចុប្បន្នមានវ័យ 79ឆ្នាំ ដែលមានកំណត់ត្រាតាមពីក្រោយលោក Hynekes ពោលគឺទទួលបានជោគជ័យសរុប457(ជ័យជំនះ309 ប្រកួតក្នុងនាមជាគ្រូបង្វឹក និង67ប្រកួតក្នុងនាមជាកីឡាករអាជីព)។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english