អ្នកគាំទ្រកីឡាបាត់ទាត់(Fan)មិនស្គាល់អត្តសញ្ញាណមួយរូបទំនងជាអ្នកសារពត៌មាន មានកាន់ទូរស័ព្ទស្មាតហ្វូននៅនឹងដៃបានព្យាយាមដើរតម្រង់ចូលទៅជិតដើម្បីថតរូបជាមួយកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ប៉ុន្តែត្រូវបានរារាំងយ៉ាងយកចិត្តទុកដាក់ពីភ្នាក់ងារសន្តិសុខមួយរូប និង អមដោយកងអង្គរក្សការពារចំនួន 6រូបកំលុងពេលតារាឆ្នើមរូបនេះបាន ធ្វើដំណើរជាមួយមិត្តរួមក្រុមមកដល់សណ្ឋាគារមួយកន្លែងនៅទីក្រុង Nicosia របស់ប្រទេស Cyprus ដើម្បីត្រៀមរៀបចំការ ប្រកួតនៅក្របខណ្ឌ Champion League ជាមួយក្រុម APOEL នារាត្រីនេះ។

កាលពីខែតុលាកន្លងទៅមានប្រិយមិត្តគាំទ្រមានពាក់អាវក្រុម Real Madrid បានព្យាយាមលោតរំលងរបងចូលក្នុងទីលាន ដើម្បីជួបនិងតារាឆ្នើម Ronaldo ដែលត្រូវបានសារពត៌មានអេស្បាញបានចុះផ្សាយថា៖ ជាជនភៀសខ្លួន សញ្ជាតិ ស៊ីរី មានបំណងចង់អោយ Ronaldo ជួយក្រុមគ្រួសាររបស់គេមករស់នៅ ប្រទេសអេស្បាញ កំលុងពេល ការប្រកួតក្រៅទឹកដីរវាង Getafe និង Real Madrid ផងដែរ ប៉ុន្តែត្រូវបានរារាំងដោយក្រុមសន្តិសុខ។

ខ្សែប្រយុទ្ធវ័យ 32ឆ្នាំរូបនេះ សង្ឃឹមថារូបគេ និងអាចរកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមបាន បន្ទាប់ពីខកខាន និង ខ្សត់គ្រាប់បាល់បញ្ចូលទីពោលគឺរកបានតែ 1គ្រាប់ប៉ុណ្ណោះសម្រាប់ការប្រកួតនៅគ្រប់កម្មវិធីចាប់ តាំងពីរដូវកាលថ្មីបានចាប់ផ្តើម និង ការប្រកួតកាលពីចុងសប្តាហ៏ដែលទទួលលទ្ធផលត្រឹម 0:0 ជាមួយក្រុម At.Madrid។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror