អតីត​ខ្សែ​បម្រើ​ឆ្នើម Frank Lampard កាល​ពី​ពេល​ថ្មី​ៗ​បាន​និយាយ​ថា ខ្លួន​រំភើប​ពេល​ឃើញ​ក្លឹប​ក្នុង​លីគ​កំពូល​អង់គ្លេស​កំពុង​មាន​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ថ្មី​នេះ។
frank-lampard
ក្នុង​អំឡុង​ពេល​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន Yokohamaនៅ​ស្ថានទូត​អង់គ្លេស​ក្នុង​ទីក្រុង​តូក្យូ វីរបុរស​ក្លឹប​តោ​ខៀវ Chelsea រូប​នេះ​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Omnisport ថា៖ “ខ្ញុំ​រំភើប​ណាស់​ដែល​ឃើញ​ក្លឹប​អង់គ្លេស​កំពុង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​ពូល​របស់​ពួក​គេ”។

Lampard បាន​បន្ត​ទៀត​ថា៖ “ពេល​ខ្លះ ក្នុង​ពិភព​បាល់ទាត់ វា​ដូច​ជា​វដ្ដ​អ៊ីចឹង។ បី​ឆ្នាំ​ចុង​ក្រោយ​នេះ ក្លឹប​អង់គ្លេស​លេង​មិន​បាន​ល្អ​ទេ​ក្នុង UCL ប៉ុន្តែ​ខ្ញុំ​គិត​ថា ចាប់​ពី​ឥឡូវ​ទៅ យើង​នឹង​ឃើញ​ក្លឹប​ទាំង​នេះ​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ពួក​គេ​ក្នុង​ក្របខ័ណ្ឌ​មួយ​នេះ។ ដូច្នេះ ខ្ញុំ​ពិបាក​និយាយ​ណាស់​ថា ក្លឹប​អង់គ្លេស​ណា​ដែល​មាន​ឱកាស​ច្រើន​ក្នុង​ការ​ឈ្នះ​ពាន​មួយ​នេះ”។
frank-lampard
ក្លឹប​មក​ពី​អង់គ្លេស​ទាំង​អស់​ បាន​បង្ហាញ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ថ្មី​នេះ។ ក្នុង​ចំណោម​ក្លឹប​អង់គ្លេស​ចំនួន ៥​ ដែល​បាន​លេង UCL ក្នុង​រដូវ​កាល​នេះ មាន ៤ ដូច​ជា Manchester United, Liverpool, Manchester City និង Tottenhem Hotspur កំពុង​ឈរ​កំពូល​តារាង​ក្នុង​ពូល​របស់​ខ្លួន​ ខណៈ Chelsea កំពុង​ឈរ​លេខ ២ ក្នុង​ពូល C ក្រោម Roma ចំនួន ១​ពិន្ទុ៕