វីរបុរសបាល់ទាត់ប្រេស៊ីលកីឡាករ Ronaldinho មានជំនឿថាអ្នកចាត់ការទូទៅ Pep Guardiola នឹងនាំក្រុមមេឃខៀវ Man.City អោយខ្លាំង និង ល្បីល្បាញដូចអតីតក្រុម Barcelona ដែលគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះធ្លាប់ដឹកនាំកន្លងមក។ បន្ទាប់ពីដឹកនាំ Man.City ផ្តួល Leicester City ដោយលទ្ធផល 2:0 កាលពីថ្ងៃសៅរ៏ សប្តាហ៏កន្លងទៅនេះ ធ្វើអោយក្រុមមានគម្លាត 8ពិន្ទុឆ្ងាយពីគូប្រជែងគឺ ក្លឹបរួមទីក្រុង Man.United ។ សម្រាប់ការប្រកួតនៅក្របខណ្ឌ Champion League ក៏ធ្វើបានល្អដែរ ពោលគឺបានទទួលជោគជ័យ 4ប្រកួតក្នុងការឆ្លងកាត់វគ្គជម្រុះក្នុងពូលជាមួយការប្រកួត 2ប្រកួតទៀតដែលអាចនិងត្រូវបន្ធូរបន្ធយដើម្បីលេងបង្គ្រប់កិច្ច។

Ronaldinho ធ្លាប់បានចំណាយពេលលេងអោយក្រុម Barcelona នៅក្រោមការដឹកនាំរបស់លោក Pep Guadiola នៅចន្លោះឆ្នាំ(2003-200) ហើយបានជួយក្រុមអោយឈ្នះពាន La Liga 3ដង, Champion League 2ដង និង Spanish Cup 2ដង ក្នុងចំណោមពានសរុបទាំង14 ដែលលោក Guadiola ដឹកនាំក្រុម អ្នកមានបុណ្យ Barcelona ទទួលជោគជ័យកន្លងមក ។
គួររំលឹកឡើងវិញដែរថាការចាប់ផ្តើមរដូវកាលដំបូង(2016-2017)របស់លោក Guadiola នៅកីឡាដ្ឋាន Ethihad Stadium មិនបានទទួលជោគជ័យនោះទេ ប៉ុន្តែសម្រាប់រដូវកាលថ្មី(2017-2018)នេះ គឺក្រុមកំពុងស្ថិតនៅ ចំណាត់ថ្នាក់កំពូលតារាង Premier Legue របស់អង់គ្លេស។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ mirror