Daniel Sturridge សម្រេចចិត្តចាកចេញពី Liverpool នៅខែមករា ដើម្បីមានឪកាស បង្ហាញខ្លួនអោយអង់គ្លេសនៅ World Cup 2018 ដែលជាក្តីសុបិន្តរបស់គេ។ កីឡាករពូកែស៊ុតបាល់ត្រង់ចំគោលដៅវ័យ 28ឆ្នាំរូបនេះ ត្រូវបានក្រុមហង្សក្រហម Liverpool ដាក់ជាកីឡាករបម្រុង សម្រាប់ពីប្រកួតចុងក្រោយក្នុងជំនួបជ័យជំនះលើក្រុម West Ham ដោយលទ្ធផល 4:1 និង ជំនួបផ្តួលក្រុម Southampton ដោយលទ្ធផល 3:0 ថ្វីបើពីរប្រកួតមុនកន្លងមកគឺការប្រកួតឈ្នះក្រុម Huddlefield និង Maribor រូបគេរកគ្រាប់បាល់បាន 2គ្រាប់យ៉ាងណាក្តី។

Sturridge អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea ត្រូវបានគ្រូបង្វឹកក្រុមជម្រើជាតិអង់គ្លេសលោក Gareth Southgate ជ្រើសបញ្ចូលជាកីឡាករឆ្នើមក្នុងចំណោមកីឡាករ 7រូបផ្សេងទៀត សម្រាប់ការប្រកួតមិត្តភាពកន្លងមកជាមួយក្រុមអាឡឺម៉ង់ និង ប្រេស៊ីល កាលពីដើមខែកន្លងមកនេះ។ ប៉ុន្តែប្រសិនបើរូបគេមិនបានបង្ហាញវត្តមាន អោយក្រុមសម្រាប់ជម្រើស 11នាក់ដំបូងអោយក្រុមហង្សក្រហម Liverpool បានជាញឺកញាប់នោះទេ ឪកាសក្នុងការចូលលេងអោយក្រុមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៏ Word Cup ឆ្នាំក្រោយនៅប្រទេសរុស្សីសម្រាប់រូបគេ និងមានកំរិតតិចបំផុត។

ក្រុម Paris Saint Germian ធ្លាប់បានដាក់សំណើរចង់ខ្ចីជើង Sturridge ម្តងរួចមកហើយកាលពីរដូវកាលចាស់ ប៉ុន្តែត្រូវក្រុម Liverpool ច្រានចោល។ Sturridge បានផ្ទេរពីក្រុម Chelsea មក Liverpool កាលពីឆ្នាំ2013 និងបានបង្ហាញទម្រង់លេងធ្លោខ្លាំង ក្នុងរយៈពេល 18ខែដំបូង ដោយរកបាន 35គ្រាប់ក្នុងចំណោម 39ប្រកួត ។

ខាងក្រោមនេះ គឺជាឈ្មោះកីឡាករ ដែលបានរកគ្រាប់បាលអោយក្រុម Liverpool នៅរដូវកាលនេះ

1. Mohamed Salah កីឡាករខ្សែប្រយុទ្ធសញ្ជាតិអេហ្សីបរកបាន 9គ្រាប់ហើយ សម្រាប់ 12ប្រកួត កន្លងមក

2. Philippe Coutinho បង្ហាញខ្លួនបាន 6ប្រកួតរកបាន 3គ្រាប់

3. Sadio Mane 7ប្រកួតរកបាន 3គ្រាប់

4. Roberto Fermino បង្ហាញខ្លួនបាន 12ប្រកួតរកគ្រាប់បាល់បាន 3គ្រាប់

5. Daniel Sturridge បង្ហាញខ្លួនបាន 8ប្រកួតរកគ្រាប់បាល់បាន 2គ្រាប់

6. Georginio Wijnaldum បង្ហាញខ្លួនបាន10ប្រកួតរកបាន1គ្រាប់

7. កីឡាករ Jordan Henderson បង្ហាញខ្លួនបាន 10ប្រកួតស៊ុតបញ្ចូលទីបាន 1គ្រាប់

8. កីឡាករ Joel Matip រកគ្រាប់បាល់បាន 1គ្រាប់ក្នុងចំនោម 11ប្រកួត

9. កីឡាករ Alex Oxlade-Chamberlain រកបាន 1គ្រាប់ ក្នុងចំនោម 12ប្រកួត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Mirror