លោក Carlo Tavecchio ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី បានប្រកាសលាឈប់ពីតំណែង កាលថ្ងៃចន្ទ ទី20 វិច្ឆិកា កន្លងទៅនេះ ក្រោយក្រុមជើងឯក World Cup 2006 ខ្លួនជ្រុះចេញពីវគ្គជម្រុះជាលើកដំបូងក្នុងរយៈពេល 60ឆ្នាំ កៅអីចូលរួមព្រឹត្តិការណ៍ FIFA World Cup ក្រោយស្នាដៃក្រុម ស៊ុយអ៊ែតនៅវគ្គPlay Off ជើងទី2 ក្រោយរងបរាជ័យជើងទី1 ដោយលទ្ធផល 1:0 កន្លងមក។

លោក Tavecchio វ័យ 74ឆ្នាំ បានរងសម្ពាធនិងសម្រេចចិត្តលាលែង បន្ទាប់ពីជួបការខកចិត្ត ស្របពេលគ្រូបង្វឹកអ៊ីតាលី លោក Gian Piero Ventura ត្រូវបានសហព័ន្ធបញ្ចប់តួនាទីផងដែរ។

Tavecchio បានចូលមកកាន់តួនាទីជាប្រមុខសហព័ន្ធកាលខែសីហា ឆ្នាំ2014 ដែរ ដោយជំនួសលោក Giancarlo Abete ដែលបានលាលែងពីតំណែង ក្រោយអ៊ីតាលី ធ្លាក់ត្រឹមជុំទី១ ព្រឹត្តិការណ៍ FIFA World Cup៕

លោក Tavecchio អះអាងថា លោកមិនមែនជាអ្នកតែងតាំងលោក Ventura នោះទេ ប៉ុន្តែអតីតគ្រូបង្វឹកដែលជួយអោយក្រុមអ៊ីតាលីលើកពាន World Cup 2006 លោក Marcelo Lippi ឯណោះទេ ដែលជាអ្នកជួយជ្រោមជ្រែងសម្រាប់លោក Ventura អោយបានមកកាន់តំណែងនេះ។ បន្ទាប់ពីការបញ្ចប់តំណែងលោក Ventura អតីតអ្នកចាត់ការទូទៅក្រុម Bayern Munich លោក Carlo Ancelloti គឺជាបេក្ខភាពនាំមុខគេ ដែលសហព័ន្ធកំពុងពិចារណាដើម្បីយករូបលោកមកដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីបន្តទៀត។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ thestar