Hazard បានជួយរកគ្រាប់បាល់បើកឆាកឲ្យក្រុម Chelsea ពីចំណុច១១ម៉ែត្រ ក្រោយពីការបញ្ជូនរបស់គេទៅឲ្យកីឡាករ Willian បាននាំឲ្យមានការប្រព្រឹត្តកំហុសលើខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ ពីសំណាក់ខ្សែការពារ Rashad Sadygov ដែលបានរងពិន័យកាតក្រហម។ Willian បានបន្ថែមការនាំមុខរបស់ក្រុមខ្លួនក្នុងរយៈពេល ៩នាទីចុងក្រោយ មុនពេលបញ្ចប់តង់ទី១ តាមរយៈការទទួលបានបាល់ពីការបញ្ជូនយ៉ាងល្អរបស់ Hazard មុននឹងស៊ុតបាល់បំប៉ោងសំណាញ់ទី។ ខ្សែបម្រើ Cesc Fabregas បានរកគ្រាប់បាល់ទី៣ សម្រាប់ក្រុម Chelsea ពីបាល់ប៉េណាល់ទីនៅនាទី ទី៧៣ ក្រោយពីការប្រព្រឹត្តកំហុសមួយផ្សេងទៀតលើ Willian ហើយខ្សែបម្រើអន្តរជាតិប្រេស៊ីលរូបនេះ បានរកគ្រាប់បាល់ទី២ របស់គេនៅជិតបញ្ចប់ការប្រកួត។ Hazard បានឲ្យដឹងថា៖ «យើងពិតជាធ្វើបានយ៉ាងល្អ។ យើងគួរតែរកបានគ្រាប់បាល់ច្រើនជាងនេះ។ វាពិតជារឿងដ៏ងាយស្រួលក្នុងការលេងជាមួយនឹងកីឡាករឆ្នើមៗទាំងនេះ»៕

ក្រុមតោខៀវ Chelsea បានបោះជំហានឆ្ពោះទៅកាន់វគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលខ្សែបម្រើឆ្នើម Eden Hazard និង Willian បានជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-០ លើក្រុមដែលនៅសល់សមាជិកតែ ១០នាក់ Qarabag កាលពីថ្ងៃពុធ។ ក្រុមរបស់លោក Antonio Conte បានឈានទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈដែលនៅសល់មួយប្រកួតទៀត ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងល្អពីសំណាក់ Hazard និង Willian នាកីឡដ្ឋាន Olympic ខណៈដែលជ័យជម្នះនេះ បានទម្លាក់ក្រុម Qarabag របស់អាស៊ែបៃហ្សង់ ចេញពីយុទ្ធនាការនេះតែម្តង។ Chelsea នឹងត្រូវធ្វើការប្រកួតចុងក្រោយរបស់ពួកគេក្នុងពូល C ជាមួយនឹងក្រុម Atletico Madrid ដែលបានផ្តួលក្រុម Roma ២-០ នាកីឡដ្ឋាន Wanda Metropolitano កាលរាត្រីថ្ងៃពុធដដែលនោះ ដោយមាន១០ពិន្ទុ និងនៅតែមានឱកាសក្នុងការបញ្ចប់ដោយការឈរលេខ១ក្នុងពូល។