វីរបុសអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី និងរបស់ក្លឹប Juventus កីឡាករ Gianluigi Buffon ធ្លាប់បានរីកចម្រើនធំធាត់ជាកីឡាករបាល់ទាត់នៅកំលុងពេលមានអាយុទើបតែ 12ឆ្នាំ ហើយលេងនៅតួនាទីជាខ្សែបម្រើប៉ុណ្ណោះ។ ប៉ុន្តែនឹកដល់រឿងអតីតកាលនៅក្នុងបទសម្ភាសន៏ជាមួយខ្សែបម្រើ Andre Iniesta របស់ក្រុម Barcelona អ្នកចាំទីចាស់វស្សាវ័យ 39ឆ្នាំរូបនេះបានរំលឹកឡើងវិញថា៖ ក្នុងព្រឹត្តការណ៏ World Cup ឆ្នាំ1990 ដែលបានធ្វើឡើងនៅក្នុងប្រទេសអ៊ីតាលី ខ្ញុំបានតាមដានការប្រកួតរបស់ក្រុម Cameroon គ្រប់គ្នាមានការចាប់អារម្មណ៏និងគាំទ្រក្នុងមកពីតំបន់អាហ្វ្រិកមួយនេះជាខ្លាំង ហើយអ្វីដែលជាការកត់សម្គាល់ ឃើញរបស់ខ្ញុំគឺអតីតអ្នកចាំទី Thomas N’Kono ដែលខ្ញុំចង់ប្រកួតប្រជែងជាមួយគាត់។ ទីបំផុតក្រោយពីមានការលើកទឹកចិត្តពីឪពុករបស់ខ្ញុំ ខ្ញុំបានផ្លាស់ប្តូរការគិតហើយ ចាប់យកតួនាទីជាកីឡាករអ្នកចាំទីជំនួសវិញរហូតមកដល់សព្វថ្ងៃនេះ។

ក្រោយពីមិនអាចជួយក្រុមជម្រើសជាតិអ៊ីតាលីបង្ហាញវត្តមានក្នុងព្រឹត្តិការណ៏ផ្តាច់ព្រ័ត្រដណ្តើមពាន រង្វាន់ World Cup2018 នៅប្រទេសរុស្សីនាឆ្នាំក្រោយបាន ក៏សម្រេចចិត្តព្យួរស្រោមដៃចូលនិវត្តន៏។ ពីរប្រកួតចុងក្រោយ របស់ Buffon 1.នៅក្របខណ្ឌ SerieA ក្រុម Juventus បានរងបរាជ័យក្រោមស្នាដៃក្រុម Sampdoria និង 2. ទទួលលទ្ធផលត្រឹមតែស្មើគ្នា 0:0 ប៉ុណ្ណោះនៅក្របខណ្ឌ Champion League កាលពីយប់មិញ ជាមួយក្រុម Barcelona។

Buffon បានផ្ទេរពីក្រុម Parma មកលេងអោយក្រុម Juventus កាលពីឆ្នាំ2001 ហើយបានជួយក្រុមលើកពាន SerieA 10ដង និង ជួយក្រុម Italy លើកពាន World Cup 2006 នៅប្រទេសអាឡឺម៉ង់នាឆ្នាំ2006 ក្រោយផ្តួលក្រុមមាន់គកបារាំងដោយបាល់ប៉េណាំងទី។

តោះមើលវីឌីអូអំពីបទសម្ភាសន៏ ខ្សែបម្រើ Andre Iniesta និង អ្នកចាំទី Gianluigi Buffon ទាំងអស់គ្នា ៖