ខ្សែប្រយុទ្ធស្លាបឆ្វេងវ័យក្មេងសញ្ជាតិអាហ្សង់ទីនកីឡាករ Paulo Dybala កាលពីពេលថ្មីៗនេះបានព្រលយពាក្យថា រូបគេមិនប្រាកដចិត្តថានឹងបន្តលេងឲ្យក្រុម Juventus រហូតបញ្ចប់អាជីពនោះទេ ហើយក៏មិនធានាបានថារូបគេ មិនចាកចេញពីក្រុមជើងឯក SerieA 5សម័យមួយនេះនាថ្ងៃណាមួយនោះដែរ។ Dybala វ័យ 24ឆ្នាំ មានទំនាក់ទំនង ក្នុងការផ្លាស់ទៅលេងនៅក្រុមបិសាចក្រហម Man.United នៅក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលសាមីខ្លួនបានប្រាប់អោយដឹងថា៖ ខ្ញុំមានការនឹករលឹកអតីតមិត្តរួម Paul Pogba ជាខ្លាំង ហើយចង់ចូលរួមលេងជាមួយ គេសាជាថ្មីម្តងទៀត ដោយយោងការចុះផ្សាយរបស់គេហទំព័រ The sun បានដកស្រង់។

អតីតខ្សែប្រយុទ្ធក្រុម Palemo បានផ្ទេរមកចូលរួមជាមួយក្រុម Juventus នៅឆ្នាំ2015 បានបង្ហាញទម្រង់លេងក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់ហើយបានជួយក្រុម Juventus លើកពាន SerieA 2ឆ្នាំជាប់ៗគ្នារូបនេះបន្តថា៖ រូបគេមានការខូចចិត្ត ដែលមិត្តរួមក្រុម Pogba បានសមម្រេចចិត្តចាកចេញពីកីឡាដ្ឋាន Turin ទៅចូលរួមជាមួយក្រុម Man.United កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនថ្លៃបំផុតប្រវត្តិសាស្រ្តក្នុងពិភពបាល់ទាត់នាពេលនោះ គឺ 89លានផោន ។