ប្រធានក្លឹបអ្នកមានបុណ្យ Barcelona លោក Maria Bartomeu បានត្រៀមក្នុងការផ្តល់ប្រាក់ដល់គ្រូបង្វឹកលោក Ernesto Valverde ដើម្បីនាំយកកីឡាករឆ្នើមមួយជួយក្រុមនាខែមករាខាងមុខនេះ។ គោលដៅអាទិភាព និង ជាចំបងសម្រាប់ក្រុមគឺការចង់ឈ្នះពាន Champion League លើកទី6 សម្រាប់ក្រុមនៅតំបន់ Catalan មួយនេះ។ ទោះបីជាធ្លាប់បានដាក់គោលដៅអាទិភាពចង់បាន Philippe Coutinho កាលពីមុនបើករដូវកាលថ្មី និង រងបរាជ័យ 3លើកកន្លងមកក្តី ក្រុម Barcelona ក៏បង្ហាញចំណាប់អារម្មណ៏ និងចង់បានកីឡាករ 5រូបផ្សេងទៀតផងដែរ។ ខ្សែបម្រើ-ប្រយុទ្ធ ដែលក្រុម Barcelona​ ចង់បានមករួមក្រុមនោះមានដូចខាងក្រោមនេះ ៖

1. Philippe Coutinho

ខ្សែបម្រើ-ប្រយុទ្ធរបស់ក្រុម Liverpool រូបនេះអាចលេងបាននៅតំបន់បម្រើកណ្តាល និង ប្រយុទ្ធ ជាទម្រង់លេងដែលក្លឹប Barcelona ចង់បានបំផុត។យ៉ាងណាក្តីក្រោយបរាជ័យនាំយករូបគេកាលពីរដូវក្តៅកន្លងមកនេះ ក្រុម Barcelona ត្រៀមនិងចាយ ទឹកប្រាក់សារជាថ្មីរហូតដល់ 110លានផោនដើម្បីនាំយកតារាឆ្នើមក្រុមជម្រើសជាតិប្រេស៊ីលរូបនេះម្តងទៀតនាខែមករា។

2. Nabil Fekir

ខ្សែបម្រើ-ប្រយុទ្ធវ័យ 24ឆ្នាំសញ្ជាតិបារាំងរបស់ក្រុម Olympic Lyon រូបនេះ គឺជាកីឡាករដ៏មានទេពកោសល្យ និងលេងបាល់ដូចវេទមន្ត ស្របពេលដែលក្រុម Arsenal ក៏បានបង្ហាញចំណាប់អារម្មណ៏ចង់បានរូបគេមករួមក្រុមផងដែរ។ Barcelona បាននាំយកខ្សែការពារ Umtiti មករួមក្រុមរួចទៅហើយ ប៉ុន្តែសម្រាប់ Fekir និងធ្វើអោយក្រុម Barcelona រឹតតែខ្លាំងមួយកម្រិតថែមទៀត ប្រសិនជាអាចនាំយករូបគេមករួមក្រុមបាននៅខែមករាខាងមុខដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ Champion League សម្រាប់ក្រុម។

3. Julian Brandt

កីឡាករសញ្ជាតិសញ្ជាតិអាឡឺមង់វ័យក្មេងរូបនេះ ក៏ជាគោលដៅនាំយកមករួមក្រុម Barcelona ផងដែរ។ ប៉ុន្តែ Brandt ក៏មានការចាប់អារម្មណ៏ពីទម្រង់លេងរបស់ខ្លួនពីក្លឹប Bayern Munich ផងដែរ ជាមួយតម្លៃខ្លួន របស់គេដែលមានចំនួន 30លានផោន។

4. Thomas Lemar

ខ្សែបម្រើ-ប្រយុទ្ធឆ្នើមនិងវ័យឆ្លាតរបស់ក្រុម Monaco ដែលអាចលេងបាននៅតំបន់ស្លាប សញ្ជាតិបារាំងរូបនេះ បានបង្ហាញសក្តានុពល គឺជាគោលដៅចង់បានរបស់ក្រុម Barcelona ផងដែរដែលរូបគេមានតម្លៃខ្លួនតិចជាង 100លានផោននោះទេ។ ប៉ុន្តែប្រសិនជាអាណាព្យាបាលគឺក្រុម Monaco មិនបន្ទាបតម្លៃជាងនេះនោះទេ នោះពិតជាពិបាកនិងឃើញរូបគេមានវត្តមាននៅក្រុម​Barcelona នាឆ្នាំក្រោយនោះទេ។

5. Angel Di María

អតីតខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម Real Madrid រូបនេះ ត្រូវបានក្រុម Barcelona ព្យាយាមទិញរូបគេ មករួមក្រុមកំលុងពេលទីផ្សារដោះដូរកីឡាករបានបិទមុនបើករដូវកាល(2017-2018)នេះ ប៉ុន្តែដោយសារទំនាក់ទំនងមិនសូវបានល្អរវាងក្រុម PSG និង Barcelona ធ្វើអោយមានការខកខាន ទៅវិញ។ ក្រុម​ Barcelona នឹងត្រៀមដេញថ្លៃកីឡាករជម្រើសជាតិអាហ្សង់ទីនវ័យ 29ឆ្នាំរូបនេះ ម្តងទៀត នៅខែមរា ស្របពេលក្រុម PSG ចង់បានតម្លៃខ្លួន 70លានផោន។

6. Christian Eriksen

ខ្សែបម្រើ-ប្រយុទ្ធវ័យ 25ឆ្នាំកំពុងលេងអោយក្រុមមាន់ខ្នាយមាស Tottenham Hot Spur រូបនេះ គឺជាកីឡាករ ដែលក្រុមអ្នកមានបុណ្យ Barcelona​ ចង់បានមករួមក្រុមផងដែរ បើទោះបីជាក្រុម Spur បានបដិសេធ មិនចង់ លក់កីឡាករឆ្នើមរូបនេះកន្លងមកយ៉ាងណាក៏ដោយ។ Eriksen សញ្ជាតិ ដាណឺម៉ាក បានអភិវឌ្ឃទម្រង់លេងបានល្អបំផុតនៅរយៈពេល 2ឆ្នាំចុងក្រោយ នេះ និង បានជួយក្រុម Spur មានកៅអីសម្រាប់ ការប្រកួត នៅក្របខណ្ឌ Champion League បន្ទាប់ពីក្រុម Spur បញ្ចប់នៅចំណាត់ថ្នាក់លេខ2(Runner Up) កាលពីរដូវកាល (2016-2017)។