ខ្សែបម្រើ Juan Mata បានអោយដឹងថាៈ រូបគេចង់ដើរតាមគន្លងរបស់ វីរបុរសក្រុមជើងឯកអង់គ្លេស 13សម័យរបស់ Man.United គឺកីឡាករ​ Ryan Gigg ហើយអាចនិងលេងបាល់ទាត់រហូតដល់វ័យ 40ឆ្នាំ។ ក្រោយពីការចូលមកដឹកនាំ Man.United លោក Jose Mourinho បានចាត់ទុកកីឡាករ Juan Mata អាចជាចំណែកលើស ដែលក្រុមមិនត្រូវការក្រោយពីចំនាយពេលនៅជាមួយក្រុម Chelsea អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ ធ្លាប់បានព្រមអោយ ខ្សែបម្រើ ក្រុមជម្រើសជាតិអេស្បាញរូបនេះ ចាកចេញពីក្រុមជើងឯក Premier League(2016-2017) កាលពីឆ្នាំ2014។ ប៉ុន្តែខ្សែបម្រើមានវ័យ 29ឆ្នាំរូបនេះ បានអភិវឌ្ឃទម្រង់លេងបានល្អជានិច្ចជាកាល ក្រោមការដឹកនាំរបស់លោក Jose Mourinho នៅកីឡាដ្ឋាន Old Trafford ហើយបច្ចុប្បន្នក្រុម Man.United មានចំណាត់ថ្នាក់លេខ2 តាមពី ក្រោយក្រុមកំពូលតារាង Man.City ចំនួន 8ពិន្ទុ។

Mata បានប្រាប់ ESPN FC ក្រោយពីមានការចោតសួរតើរូបគេនិងអាចបញ្ចប់អាជីពជាមួយក្រុម Man.United ថា៖ ខ្ញុំសង្ឃឹមថា ខ្ញុំនិងអាចលេងបាល់បានច្រើនឆ្នាំទៀត វាគឺជារឿងដ៏អស្ចារ្យណាស់ប្រសិនជាខ្ញុំអាចធ្វើបាន ដូចRyan Gigg ប៉ុន្តែពេលវេលានៅវែងឆ្ងាយរហូត11ឆ្នាំទៀតឯណោះ។