ការប្រកួតនៅក្របខណ្ឌ Europa League រដូវកាល(2017-2018) សម្រាប់ពូលE ជើងទី2 ក្រុមម្ចាស់ផ្ទះ Everton ត្រូវក្រុមភ្ញៀវ Atlanta លត់ 5:1 ។ គ្រាប់បាល់ទាំង 5គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Cristante នៅនាទីទី12 និង 63 និង Gosens នៅនាទីទី86 និងកីឡាករ Cornelius នៅនាទីទី88 និងនាទី90+4។ ខណៈដែលកីឡាករ Ramirez របស់ក្រុម Everton រកគ្រាប់បាល់បាននៅនាទីទី71។

ក្រុម Everton បានបាត់បង់កៅអីទៅវគ្គបន្តរួចទៅហើយ ស្របពេលបច្ចុប្បន្ននេះនៅក្នុងពូលក្រុមដែលមិនទាន់មានអ្នកចាត់ការទូទៅពិតប្រាកដមួយនេះមានពិន្ទុតែ 1ពិន្ទុ ប៉ុណ្ណោះ និងស្ថិតនៅចំណាត់ថ្នាក់ទី4 ក្នុងពូលE។

ការប្រកួតមួយគូទៀតនៅក្នុងពូល E ក្រុម Lyon បានផ្តួលក្រុមភ្ញៀវ Apollon Limassol មកពីប្រទេស Cyprus ដោយលទ្ធផល 4:0 ។ បច្ចុប្បន្ននេះក្រុម Lyon មានចំណាត់ថ្នាក់លេខ2 ក្នុងពូលនិងមានពិន្ទុស្មើ ក្រុមកំពូលតារាង Atlanta ប៉ុន្តែមានចំនួនគ្រាប់បាល់បញ្ចូលទីតិចជាង 1គ្រាប់។ ដូច្នេះក្រុមដែលនិងត្រូវទៅកាន់វគ្គ 24ក្រុមបន្តទៀតមាន Atlanta និង Olympic Lyonais។

ទស្សនាវីឌីអូហាយឡាយទាំងអស់គ្នា៖ Everton vs Atalanta

Lyon vs Apollon