Lionel Messi កាលពីថ្ងៃសុក្រម៉ោង14:05 នាទីម្សិលមិញ បានឈ្នះពានបាល់មាស(European Golden Shoe ជាលើកទី4ក្នុងអាជីពបាល់ទាត់នៅឯAntiga Fàbrica Damm នាទីក្រុងBarcelona ក្រោយផ្តួលគូប្រជែងខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Bas Dostរបស់ក្រុមSporting CP និងខ្សែប្រយុទ្ធAubameyang របស់ក្រុម Borussia Dortmund ។

ពិធីដ៏មានអត្ថន័យនេះមានការចូលរួមសម្តែង ការអបអរសាទរ ពីភរិយានាង Antonela និងកូនប្រុសច្បងThiago និង មិត្តរួមក្រុមIniesta ព្រមទាំងខ្សែបម្រើSergio Busquet រួមជាមួយ វត្តមានប្រធានក្លឹបBarcelona លោក Josep Maria Bartomeu និងក្រុមប្រឹក្សារបស់ក្លឹបគឺលោក Jordi Mestre និង Manel Arroyoផងដែរ។

កំពូលខ្សែប្រយុទ្ធឆ្នើមក្រុមអ្នកមានបុណ្យBarcelonaវ័យ30ឆ្នាំរូបនេះ បានរកគ្រាប់បាល់ស៊ុតបញ្ចូលទីបានរហូតដល់37គ្រាប់ នៅក្របខណ្ឌLa Liga កាលពីរដូវកាលមុន និងសម្រាប់ រដូវកាលថ្មីនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះរកគ្រាប់បាល់បាន12គ្រាប់ហើយ។ក្រោយឈ្នះពានស្បែកជើងមាសនេះ Messi មាន កំណត់ត្រាតាមស្មើអតីតកីឡាករប្រវត្តិសាស្រ្ត Di Stefano, Quini និងHugo Sanchez ប៉ុន្តែនៅ តាម ពីក្រោយអតីតកីឡាករZarra ដែលធ្លាប់ឈ្នះពាននេះរហូតដល់ទៅ6ដងឯណោះ។

Messក៏មានកំណត់ត្រាស្មើជាមួយកីឡាករCristiano Ronaldo ដែលបានទទួលពានស្បែកជើងមាស4ដង ស្របពេលមិត្តរួមក្រុមLuis Suarez ធ្លាប់ឈ្នះពាននេះកាលពីរដូវកាល(2015-2016) ខណៈដែលMessi បានឈ្នះពាននេះនៅរដូវកាល(2009-10) ក្រោយស៊ុតបញ្ចូលទីបាន34គ្រាប់ និងនៅរដូវកាល (2011-12 ) ស៊ុតបញ្ចូលទីបាន 50 គ្រាប់ និងរដូវកាល (2012-13) ស៊ុតបញ្ចូលទីបាន46 គ្រាប់ផងនោះ។