ខ្សែប្រយុទ្ធស្លាបឆ្វេងវ័យក្មេងសញ្ជាតិអាហ្សង់ទីនកីឡាករ Paulo Dybala កាលពីពេលថ្មីៗនេះបានព្រលយពាក្យថា រូបគេមិនប្រាកដចិត្តថានឹងបន្តលេងឲ្យក្រុម Juventus រហូតបញ្ចប់អាជីពនោះទេ ហើយក៏មិនធានាបានថារូបគេ មិនចាកចេញពីក្រុមជើងឯកSerieA 5សម័យមួយនេះនាថ្ងៃណាមួយនោះដែរ។

Dybala វ័យ24ឆ្នាំ មានទំនាក់ទំនង ក្នុងការផ្លាស់ទៅលេងនៅក្រុមបិសាចក្រហមMan.United នៅក្នុងតម្លៃទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលសាមីខ្លួនបានប្រាប់អោយដឹងថាៈខ្ញុំមានការនឹករលឹកអតីតមិត្តរួម Paul Pogba ជាខ្លាំង ហើយចង់ចូលរួមលេងជាមួយ គេសាជាថ្មីម្តងទៀត ដោយយោងការចុះផ្សាយរបស់គេហទំព័រThe sun បានដកស្រង់។

អតីតខ្សែប្រយុទ្ធក្រុមPalemo បានផ្ទេរមកចូលរួមជាមួយក្រុមJuventus នៅឆ្នាំ2015 បានបង្ហាញទម្រង់លេងក្លាយជាកីឡាករលំដាប់ពិភពលោកម្នាក់ហើយបានជួយក្រុមJuventusលើកពានSerieA2ឆ្នាំជាប់ៗគ្នារូបនេះបន្តថាៈ រូបគេមានការខូចចិត្ត ដែលមិត្តរួមក្រុមPogba បានសមម្រេចចិត្តចាកចេញពីកីឡាដ្ឋានTurin ទៅចូលរួមជាមួយក្រុមMan.United កាលពីរដូវក្តៅឆ្នាំមុនក្នុងតម្លៃខ្លួនថ្លៃបំផុតប្រវត្តិសាស្រ្តក្នុងពិភពបាល់ទាត់នាពេលនោះ គឺ89លានផោន ។