ក្រុមការពារតំណែងជើងឯក La Liga 2017-2018 Real Madrid បានបើកទ្វារកីឡាដ្ឋាន Santiago Bernabeu ស្វាគមន៏ក្រុមភ្ញៀវ Malaga នៅសប្តាហ៏ទី 13។ ក្រុមម្ចាស់ផ្ទះគឺខ្សែប្រយុទ្ធ Karim Benzema រកគ្រាប់បាល់ 1គ្រាប់នាំមុខមុន ក្រោយពីការសង្គ្រោះបាល់មិនបានល្អរបស់អ្នកចាំទី Malaga។ នៅនាទីទី18 កីឡាករ Rolan របស់ក្រុមភ្ញៀវបានវាយបកតាមស្មើ 1:1 វិញ ប៉ុន្តែមិនបានប៉ុន្មាននាទីផង ខ្សែការពារ Casemiro របស់ក្រុម Real Madrid បានរកគ្រាប់បាល់បញ្ចូល ទីនៅនាទីទី21 អោយក្រុមម្ចាស់ផ្ទះនាំមុខ 2:1 មុនបញ្ចប់តង់ទី 1។

ចូលមកដល់តង់ទី2 កីឡាករ Castro របស់ក្រុម Malaga រកគ្រាប់បាល់បញ្ចូលទីតាមស្មើវិញនៅនាទីទី58 ប៉ុន្តែខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មានឪកាសស៊ុតបាល់ពិន័យ11 ម៉ែត្រប៉ុន្តែត្រូវអ្នកចាំទីក្រុម Magala ហក់ទះបាល់ចេញ តែត្រូវខ្សែប្រយុទ្ធ សញ្ជាតិព័រទុយហ្គាល់រូបនេះ មានឪកាសថែមបានសម្រេច ហើយជាគ្រាប់បាល់ទី2 សម្រាប់រដូវកាលថ្មីនេះ។ ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Real Madrid 3:2 Malaga។

បច្ចុប្បន្នក្រុម Real Madrid ឈរនៅចំណាត់ថ្នាក់លេខ4 មានពិន្ទុស្មើនឹងក្រុមលេខ 3 At.Madrid ប៉ុន្តែមានគ្រាប់បាល់ស៊ុតបញ្ចូលទី តិចជាងក្រុម At.Madrid។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Real Madrid និង Malaga ៖

ចំណែកឯការប្រកួតមួយគូទៀតវិញក្រុមម្ចាស់ផ្ទះ Le vante បើកទ្វារកីឡាដ្ឋានស្វាគមន៏ក្រុមភ្ញៀវ At.Madrid ជាលទ្ធផលក្រុមម្ចាស់ផ្ទះរងបរាជ័យធ្ងន់ធ្ងរដោយលទ្ធផល 5:0 ។ 5គ្រាប់ដែលក្រុម At.Madrid ដឹកនាំដោយអ្នកចាត់ការ Diego Simeone រកបានដោយកីឡាករ Suarez (OG)ធ្វើអោយចូលទីក្រុម Levante ខ្លួនឯង ចំំណែក 2 គ្រាប់ទៀតរកបានដោយកីឡាករខ្សែបម្រើ Gameiro នៅនាទីទី 29 និង 59 ហើយខ្សែប្រយុទ្ធឆ្នើម Antoine Griezmann រកបាន 2គ្រាប់ទៀតផងដែរ នៅនាទីទី 65 និង 68។

បច្ចុប្បន្ននេះក្រុម At.Madrid មានចំណាត់ថ្នាក់លេខ3 តាមពីក្រោយក្រុម Barcelona ចំនួន 8ពិន្ទុ និងតាមពីក្រោយក្រុមលេខ 2 Valencia 4ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Levante និង At.Madrid ៖