ក្រុម Bayern Munich បានរងបរាជ័យជាលើកដំបូងសម្រាប់ការប្រកួតនៅក្របខណ្ឌ Bundesliga សប្តាហ៏ទី13 កាលពីថ្ងៃសៅរ៏កន្លងទៅនេះ។ ក្រោយការចូលមកដឹកនាំរបស់អ្នកចាត់ការទូទៅជើងចាស់លោក Jupp Heynckes ក្រុមការពារតំណែងជើងឯក Bundesliga មួយនេះបានទទួលបរាជ័យជាលើកទី1 ក្រោយជ័យជំនះ 5ប្រកួតជាប់គ្នាកន្លងមក។

ក្រុមម្ចាស់ផ្ទះ Borussia Monchengladbach បានរកគ្រាប់បាល់នាំមុខ 2គ្រាប់មុន 1.ដោយកីឡាករ Thorgan Hazard នៅនាទីទី39 ដោយបាល់ប៉េណាំងទី និងកីឡាករ Ginter នៅនាទីទី44 មុនពេលខ្សែបម្រើ Auturo Vidal តាមពីក្រោយបានមួយគ្រាប់វិញនៅនាទីទី74 ប៉ុន្តែមិនអាចស្រោចស្រង់ស្ថានការណ៏វិញបាន។

ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ 2:1 ក្រុមភ្ញៀវ Bayern Munich។ បច្ចុប្បន្នក្រុម Bayern Munich នៅតែបន្តឈរទីកំពូលតារាង Bundesliga តាមពីក្រោយដោយក្រុមលេខ2 RB Leipzig ចំនួន 3ពិន្ទុបន្ទាប់ពីផ្តួលក្រុម Weder Bremen ដោយលទ្ធផល2:0។

វីឌីអូហាយឡាយការប្រកួត៖

Borussia Monchengladbach vs Bayern Munich ៖

ការប្រកួតគូផ្សេងទៀត

1. Borussia Dortmund 4:4 Schalke 04
2. Ausburg 2:1 Wolfburg
3. Eintracht Frankfurt 0:1 Bayer Leverkusen
4. Freiburg 2:1 Mainz 05
5. Hannover 96 1:1 VfB Stuttgart

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC