ក្រុម Napoli បានបន្តគ្រងតំណែងកំពូលតារាងក្របខណ្ឌ SerieA របស់អ៊ីតាលី ក្រោយផ្តួលក្រុម Udinese ដោយលទ្ធផល 1:0 សម្រាប់សប្តាហ៏ទី14 ស៊ុតបញ្ចូលទីដោយកីឡាករ Frello Filho នៅនាទី33 កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។ បច្ចុប្បន្នក្រុម Napoli មានពិន្ទុ 38ពិន្ទុតាមពីក្រោយដោយក្រុម Inter Milan ក្រោយផ្តួលក្រុម Cagliari​ 3:1 កាលពីថ្ងៃសៅរ៏។

រីឯការប្រកួតមួយគូទៀត ក្រុម Juventus បានស្តារភាពអាម៉ាស់ឡើងវិញក្រោយរងបរាជ័យកាលពីសប្តាហ៏មុន ក្រោមថ្វីដៃក្រុម Sampdoria ជាមួយការផ្តួលក្រុម Crotone ដោយលទ្ធផល 3:0 ។3គ្រាប់របស់ក្រុម ការពារតំណែងជើងឯក SerieA Juventus រកបានដោយកីឡាករ Mario Mandzukic, Mattia De Sciglio និង កីឡាករ Medhi Benatia។

បច្ចុប្បន្នក្រុម Juventus មានពិន្ទុ 34 តាមពីក្រោយក្រុមកំពូលតារាង Napoli ចំនួន 4ពិន្ទុ។

វីឌីអូហាយឡាយការប្រកួត

Udinese vs Napoli ៖

Juventus vs Crotone: