ក្រុម AC.Milan បានចុះផ្សាយនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់ខ្លួនថា៖ ក្រុមបានចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលីលោក Vicenzo Montella ជាផ្លូវការណ៏ហើយកាលពីថ្ងៃចន្ទដើមសប្តាហ៏នេះ។ ភ្លាមៗនោះក្រុមបានសម្លឹងឃើញបេក្ខភាពអតីតខ្សែបម្រើ Gennaro Guttoso ដែលជាអតីតវីបុរសក្រុម AC.Milan ហើយបានជ្រើសតាំងអោយមកចូលមកដឹកនាំក្រុមបន្តផងដែរ។

សម្រាប់ Guttuso ធ្លាប់ចំណាយពេលលេងអោយក្រុម AC.Milan បាន​ 14រដូវកាល និងធ្លាប់ជាទីពេញនិយម ចូលចិត្តរបស់ក្រុមកន្លងមក។ អតីតខ្សែបម្រើក្រុមជម្រើសជាតិអ៊ីតាលីរូបនេះធ្លាប់បានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន World Cup 2006 នៅប្រទេសអ៊ីតាលី និងជាប្រធានក្រុមហើយបានជួយ AC.Milan លើកពាន SerieA 2ដង និង UEFA Champion League 2ដង ផងដែរក្នុងអាជីពរបស់ខ្លួន។