ក្រុម Everton មិនទាន់មានគ្រូបង្វឹកអចិន្រ្តៃយ៏មកដឹកនាំក្រុមនៅឡើយទេ ក្រោយពីបញ្ចប់តួនាទីអ្នកចាត់ការទូទៅ Ronald Koeman កាលពីខែតុលាកន្លងទៅនេះ។ បច្ចុប្បន្ន ក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងប្រទេសអង់គ្លេសមួយនេះបានសម្លឹងឃើញបេក្ខភាពគ្រូបង្វឹកលោក Andrea Villas-Boas ជាអតីតគ្រូបង្វឹកក្រុមតោខៀវ Chelsea និង Tottenham បច្ចុប្បន្នកំពុងដឹកនាំក្រុម Shanghai SIGP នៅក្របខណ្ឌកំពូលនៅប្រទេសចិន។

លោក Villas Boas ធ្លាប់បានដឹកនាំក្រុម Chelsea នៅឆ្នាំ2011 ប៉ុន្តែត្រូវក្រុមតោខៀវចែកផ្លូវគ្នាជាមួយ រូបលោកនាពេលនោះ។ នាឆ្នាំដដែលក្រុម Chelsea ក្រោមការចូលមកដឹកនាំក្រុមបន្តរបស់ជំនួយការរបស់លោក Villa Boas គឺលោក Roberto Di Matteo បាន ជួយក្រុមលើកពានដ៏ធំប្រចាំទ្វីបអឺរ៉ុបគឺ Champion League នារដូវកាលនោះផងដែរ។

ក្រុម Everton ក៏បានសម្តែងការចាប់អារម្មណ៏លើអតីតគ្រូបង្វឹក Stoke City និង Westbrom គឺលោក Tony Pulis មកដឹកនំាក្រុមផងដែរ។ បច្ចុប្បន្នក្រុម Everton មានចំណាត់ថ្នាក់ទី16 នៅក្នងតារាងក្របខណ្ឌ Premier League របស់អង់គ្លេស បើទោះបីជាបានចំណាយប្រាក់មិនតិចជាង 100លានផោនទិញកីឡាករមករួមក្រុមកាលពីដើមរដូវកាលកន្លងមក ក្រុមបានចាប់ផ្តើម មិនបានល្អនោះទេមកដល់ពេលនេះ ស្របពេលការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នគឺលោក David Unsworth គឺទទួលបានជ័យជំនះតែ 1ដងប៉ុណ្ណោះ ហើយទើបតែទទួលរងបរាជ័យចាញ់ក្រុម Southampton កាលពីថ្ងៃអាទិត្យដោយលទ្ធផល 4:1 ផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dreamteamfc