ខ្សែប្រយុទ្ធ Christian Benteke បច្ចុប្បន្នកំពុងលេងអោយក្រុម Crystal Palace បានបដិសេធ សំណើរផ្ទេរទៅលេងនៅក្របខណ្ឌកំពូល Chinese Super League របស់ប្រទេសចិន យោងតាមគេហទំព័រ The Sun។ គេហទំព័ររបស់អង់គ្លេសឈ្មោះថា Media Outlet បានចុះផ្សាយបន្តថា៖ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិក Benteke បានឈានដល់កិច្ចព្រមព្រៀង ក្នុងការចាកចេញពីក្រុមដែលមានមូលដ្ឋាននៅភាគខាងត្បូងក្រុមឡុងនាខែមករាខាងមុខ ប៉ុន្តែរូបគេនៅតែទទូច និងតាំងចិត្តខិតខំប្រឹងប្រែងលេង ដើម្បីជួយក្រុមបាតតារាងមួយនេះ គេចចេញ ពីតំបន់ដែលត្រូវកាត់ចេញ។

Benteke អតីតខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool វ័យ 27ឆ្នាំ រូបនេះ កាលពីថ្ងៃសៅរ៏បានបង្ហាញខ្លួនក្នុងជំនួបជួយក្រុម Crystal Palace ផ្តួលក្រុមភ្ញៀវ Stoke City ដោយលទ្ធផល 2:1 ប៉ុន្តែនៅតែមិនទាន់អាចជួយក្រុមអោយងើបចេញពីបាតតារាងនៅឡើយ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ football-tribe