ប្រធានក្លឹប AC Milan លោក Massimiliano Mirabelli បានអះអាងថាខ្សែការពារកណ្តាលក្រុមជម្រើសជាតិអ៊ីតាលីកីឡាករ Bonucci និងមិនចាកចេញពីក្រុមទេទោះ បើទោះបីជាមានការចាប់អារម្មណ៏ខ្លាំងពីក្លឹបយក្សអេស្បាញ Real Madrid យ៉ាងណាក៏ដោយ។ ថ្លែងប្រាប់គេហទំព័រ Premium Sport លោក Mirabelli បន្តថា៖ យើងទាំងអស់គ្នាដឹងថាពួកគេ(Real Madrid)ចាប់អារម្មណ៏គាត់ ប៉ុន្តែយើងត្រូវតែចាប់ផ្តើមការងារសាជាថ្មី ហើយយើងចង់បានគាត់នៅជាមួយយើងបន្តទៀត។

ក្រុមស្តេចស Real Madrid កំពុងត្រៀមគៀងគរកីឡាករឆ្នើមដើម្បីយកមកពង្រឹងក្រុម ក្រោយការធ្លាក់ទម្រង់លេងគួរអោយកត់សម្គាល់ នៅរយៈពេលចាប់ផ្តើមរដូវកាលថ្មី(2017-2018)កន្លងមកហើយតំបន់ការពារកណ្តាលគឺជាចំនុចមួយដែលក្រុមកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះមុខ។ បច្ចុប្បន្នក្រុមមានចំណាត់ថ្នាក់លេខ3 តាមពីក្រោយក្រុម Barcelona 8ពិន្ទុ ក្រោយពី 13ប្រកួតកន្លងមក។

Bonucci បានផ្ទេរពីក្រុម Juventus មក AC.Milan កាលពីដើមរដូវកាលកន្លងមក ហើយត្រូវបានក្រុមតែងតាំង ជាប្រធានក្រុមភ្លាមៗផងដែរ។ បច្ចុប្បន្នក្រុមបានតែងតាំងគ្រូបង្វឹកថ្មីមកដឹកនាំបន្តគឺ Guttuso អតីតខ្សែបម្រើប្រវត្តិសាស្រ្តរបស់ក្រុម ក្រោយពីក្រុមបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹកចាស់លោក Vicenzo Montella កាលពីថ្ងៃចន្ទកន្លងមកនេះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english