លោក Antonio Conte គ្រូបង្វឹករបស់ក្រុម Chelsea បានសម្តែងនូវការបារម្ភថា ការរីកចម្រើនដ៏មិនគួរឲ្យជឿរបស់ក្រុម Manchester City នៅរដូវកាលនេះ អាចនឹងធ្វើឲ្យការប្រជែងដណ្តើមពាន Premier League ស្ថិតក្នុងការគ្រប់គ្រងរបស់ពួកគេ ខណៈដែលក្រុមម្ចាស់ការពារតំណែងរបស់លោក ត្រដាបត្រដួសក្នុងការរក្សាភាពខ្លាំងរបស់ខ្លួន។ ក្រុមរបស់លោក Conte បានសង្គ្រោះបាន ១ពិន្ទុនៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃសៅរ៍ ខណៈដែលការបញ្ចូលបាល់ដោយឥតរំពឹងទុករបស់ Willian បានជ្រុងក្នុងជ្រុងម្ខាងនៃទីយ៉ាងល្អ ដើម្បីតាមស្មើគ្នាគ្រាប់បាល់បើកឆាករបស់ Mohamed Salah ប៉ុន្តែបច្ចុប្បន្នពួកគេមានដល់ទៅ ១១ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរបស់ក្រុម Chelsea រូបនេះ ជឿជាក់ថា ការងាររបស់លោក Pep Guardiola ក្នុងទីផ្សារដោះដូរកាលពីរដូវក្តៅ គឺជាកត្តាដ៏សំខាន់ក្នុងការជួយឲ្យក្រុម Man City បោះជំហានទៅកាន់មួយកម្រិតទៀត ហើយលោកគិតថា ការចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតអាចនឹងកើតឡើង នៅពេលដែលទីផ្សារដោះដូរកីឡាករបើកចំហជាថ្មី។ លោក Conte បានឲ្យដឹងថា៖ «តើផ្លូវរបស់ក្រុម Manchester City ពិតជាមិនគួរឲ្យជឿមែនទេ? ខ្ញុំគិតថា Man City ក្នុងរដូវកាលនេះ គឺជាក្រុមដ៏ខ្លាំងមួយ។ កាលពីរដូវកាលមុន Man City ដ៏ជាក្រុមដ៏អស្ចារ្យមួយផងដែរ។ បន្ទាប់ពីបើកទីផ្សារដោះដូរកីឡាករ ពួកគេបានទិញចូលគោលដៅដ៏ចម្បងៗរបស់ពួកគេ ហើយបន្ទាប់មក ពួកគេបានរីកចម្រើនជាច្រើន»។

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «ពួកគេអាចនឹងធ្វើបែបនេះនៅខែមករា នាពេលខាងមុខនេះ។ សម្រាប់រដូវកាលនេះ យើងត្រូវតែបារម្ភពីព្រោះ ប្រសិនបើយើងចង់ប្រកួតជាមួយនឹងក្រុម Manchester City យើងត្រូវតែធ្វើការ ហើយបន្ទាប់មក ធ្វើការសម្រេចចិត្តឲ្យបានល្អបំផុតក្នុងទីផ្សារដោះដូរកីឡាករ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia