ខ្សែប្រយុទ្ធ Gonzalo Higuain អាចអវត្តមានក្នុងជំនួបជាមួយក្រុមចាស់របស់ខ្លួនគឺ Napoli ដោយសារទើបនិងឆ្លងកាត់ការវះកាត់របួសដៃឆ្វេងបានដោយជោគជ័យកាលពីថ្ងៃចន្ទកន្លងមកនេះ។Higuain ខ្សែប្រយុទ្ធក្រុមស្រ្តីជរា Juventus និងជាកីឡាករក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានខកខានចូលលេង និង អង្គុយនៅលើកៅអីជាកីឡាករបម្រុង ក្នុងជំនួបដែលក្រុមការពារតំណែងជើងឯក Juventus​ ផ្តួលក្រុម Crotone កាលពីសប្តាហ៏មុន ។

ខ្សែបម្រើ Mario Mandzukic អាចនិងត្រូវគ្រូបង្វឹកលោក Allegri ដាក់អោយចូលលេងជំនួស Higuain នៅក្នុងជំនួបដ៏សំខាន់ជាមួយក្រុមកំពុងនាំមុខកំពូលតារាង Napoli នៅថ្ងៃសុក្រចុងសប្តាហ៏នេះនៅកីឡដ្ឋាន Stadio San Paolo ស្របពេលបច្ចុប្បន្នក្រុម​Juventus មានគម្លាតពីក្រុម Napoli ចំនួន 4ពិន្ទុផងដែរ។

Higuain អតីតខ្សែប្រយុទ្ធក្រុម​ Real Madrid និង Napoli រូបនេះ បានផ្ទេរចូលរួមជាមួយក្រុម Juventus កាលពី ដើមរដូវក្តៅកន្លងមកនេះ ហើយបច្ចុប្បន្នរូបគេរកគ្រាប់បាល់បញ្ចូលទីបាន 8គ្រាប់សម្រាប់ការប្រកួត 13ដងនៅក្របខណ្ឌ កំពូល​ SerieA របស់អ៊ីតាលីនេះ។