Premier League សប្ដាហ៍​ទី​១៤​នេះ ក្រុម​ខ្លាំង​ៗ​​ដូច​ជា Arsenal, Chelsea, Man Cityនិង Liverpool សុទ្ធ​តែ​ទទួល​បាន​ជ័យជម្នះ​ដូច​គ្នា។

Arsenal បាន​បំបាក់​ក្រុម​ Huddersfield Town ៥​ទល់​នឹង ០។ ក្នុង​នោះ Olivier Giroud រក​បាន​២​គ្រាប់, Sanchez, Mesut Ozil និង Alexandre Lacazette បាន​ម្នាក់​មួយ​គ្រាប់។

Chelsea ឈ្នះ Swansea City ១-០។ ខ្សែ​ការពារ Antonio Ruediger ជា​អ្នក​រក​គ្រាប់​បាល់​ជ័យជម្នះ​នាទី​៥៥។

Liverpool លត់​ Stoke City ៣-០។ Sadio Mane មួយ​គ្រាប់ និង​ Mahamed Salah ​២​គ្រាប់​ម្នាក់​ឯង។ ២​គ្រាប់​នេះ​ធ្វើ​ឲ្យ Salah មាន​១២​គ្រាប់​បន្ត​ឈរ​លើ​គេ ជា​អ្នក​ទាត់​បញ្ចូល​ទី​ច្រើន​ជាង​គេ​នៅ BPL ពេល​នេះ។ ​

Man City ឈ្នះ Southamton ២-១។ Kevin de Bruyne ជា​អ្នក​បើក​ឆាក​ឲ្យ​ក្រុម​មេឃ​ខៀវ​នាទី​៣៦។ លុះ​ឈាន​ដល់​វគ្គ​ទី​២​នាទី​៧៥ Oriol Romeu របស់ Southamton បាន​តាម​ស្មើ​វិញ មុន​ពេល Raheem Sterling ស៊ុត​នាទី​៩០​បូក ជួយ​ក្រុម​បាន​ជ័យជម្នះ​សាជាថ្មី។ ការ​ប្រកួត​ជាមួយ Huddersfield Town កាល​ពី​សប្ដាហ៍​មុន Sterling ក៏​ជា​វីរបុរស​ទាត់​ចុងម៉ោង​ជួយ Man City ឈ្នះ​ ២-១​ដូច​គ្នា៕





Via: Sabay