ក្លឹបរួមទីក្រុងគឺ Man.United និង Man.City បានត្រៀមរួចរាល់ហើយ ក្នុងការប្រជែងគ្នាដេញថ្លៃយកខ្សែបម្រើ Clement Lenglet របស់ក្រុម Sevilla នៅក្នុងតម្លៃ 28លានផោន នៅពេលទីផ្សារដោះដូរកីឡាករនិង បើកនៅខែមករា 2018 ខាងមុខនេះ។ កីឡាករជម្រើសជាតិបារាំងយុវជនវ័យក្រោម 21ឆ្នាំសញ្ជាតិបារាំងរូបនេះបានផ្ទេរពីក្រុម Nancy មកចូលរួមជាមួយក្រុម Sevilla កាលពីដើមរដូវកាលកន្លងមកនេះ ហើយបានបង្ហាញទម្រង់លេងបានយ៉ាងល្អ បំផុតនៅតំបន់បម្រើ ដែលរូបគេអាចលេងបានទាំងខាងឆ្វេង និង ខាងស្តាំ ។

ក្រុមធំៗនៅអឺរ៉ុបមួយចំនួនផ្សេងទៀតមានដូចជា Arsenal, Liverpool និង Barcelona ក៏បង្ហាញការចាប់អារម្មណ៏ដើម្បីចង់បានកីឡាករកំពុងមានអនាគតវែងឆ្ងាយរូបនេះ ដើម្បីមករួមក្រុមរបស់ពួកគេផងដែរ។