ក្រុមកាំភ្លើងធំ Arsenal បានទទួលជ័យជំនះសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី14 ដែលធ្វើការប្រកួតនៅពាក់កណ្តាលសប្តាហ៏នេះបន្ទាប់ពីបានផ្តួលក្រុមភ្ញៀវ Huddersfield ដោយលទ្ធផល 5:0។ 5គ្រាប់របស់ក្រុម Arsenal រកបានដោយកីឡាករ Lacazette នៅនាទីទី3 និង ខ្សែប្រយុទ្ធបារាំង Giroud នៅនាទីទី 68 និង 87 កីឡាករ Sanchez នៅនាទីទី69 និងកីឡាករ Ozil នៅនាទីទី72។ បច្ចុប្បន្នក្រុម Arsenal មានចំណាត់ថ្នាក់ទី4 តាមពីក្រោយក្រុមកំពូលតារាង Man.City រហូតដល់ 12ពិន្ទុឯណោះ។

ការប្រកួតមួយគូទៀតក្រុមការពារតំណែងជើងឯកតោខៀវ Chelsea បានបើកទ្វាកីឡាដ្ឋាន Stamford Bridge ទទួលស្វាគមន៏ក្រុមក្ងានស Swansea City ។ ជាលទ្ធផលក្រុម Chelsea បានផ្តួលក្រុម Swansea City ដោយ លទ្ធផល 1:0 រកគ្រាប់បាល់បានដោយកីឡាករ Rudiger នៅនាទីទី55 ដែលក្រុមទិញមកពីក្រុម Roma កាលពីរដូវកាលមុន។ បច្ចុប្បន្នក្រុម Chelsea មានចំណាត់ថ្នាក់ទី3 តាមពីក្រោយក្រុម Man.City ចំនួន 11ពិន្ទុ ។

ការប្រកួតក្រុមផ្សេងទៀត

Bournemouth1:2 Burnley

Stoke City0:3 Liverpool

កែសម្រួលដោយ៖ Cambosport
ប្រភព៖ BBC