ក្រុមស្តេចស Real Madrid កំពុងផ្តោតអារម្មណ៏ និងបានដាក់ឈ្មោះខ្សែប្រយុទ្ធ Mauro Icardi នៅក្នុងបញ្ជីទិញចូលក្រុម នៅពេលទីផ្សារដោះដូរកីឡាករនិងបើកនាខែមករាខាងមុខនេះ ស្របពេលបច្ចុប្បន្នកីឡាករជួរមុខរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងលេង អោយក្រុមពស់យក្ស Inter Milan នៅក្របខណ្ឌកំពូល SerieA របស់អ៊ីតាលីមករួម ។

អតីតខ្សែប្រយុទ្ធវ័យ 24ឆ្នាំរបស់ក្រុម Sampdoria រូបនេះ រកគ្រាប់បាល់បាន 15គ្រាប់ហើយ សម្រាប់ការប្រកួត 14ប្រកួតកន្លងមកនៅក្របខណ្ឌ SerieA រដូវកាលថ្មីនេះ ខណៈដែលតម្លៃខ្លួនរបស់គេត្រូវបានក្រុម Inter Milan ដាក់នៅក្នុងតម្លៃរហូតដល់ 100លានយូរ៉ូឯណោះ។

បច្ចុប្បន្នក្រុម Inter Milan កំពុងឈរនៅចំណាត់ថ្នាក់លេខ2 មួយនេះ បានត្រៀមបន្តកិច្ចសន្យាដល់ Icardi រហូតដល់ ឆ្នាំ2023 ជាមួយការផ្តល់ប្រាក់លើកទឹកចិត្តរហូតដល់ 7លានយូរ៉ូក្នុងមួយឆ្នាំដើម្បីចងចិត្តរូបគេកុំអោយ ចាកចេញ។

មានកីឡាករបីរូបផ្សេងទៀតដែលក្រុម Real Madrid ដាក់បញ្ចូលក្នុងបញ្ជីទិញយកមករួមក្រុមក្រៅពី Icardi ផងដែរនោះគឺ Alexis Sanchez របស់ក្រុម Arsenal , ខ្សែប្រយុទ្ធអាឡឺម៉ង់ Timo Werner របស់ក្រុម RB Leipzig នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ និង កីឡាករខ្សែប្រយុទ្ធសញ្ជាតិរុស្សី Fyodor Smolov របស់ក្រុម Krasnodar។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ marca