ក្រុម Paris Saint Germain នៅតែបន្តឈរទីកំពូលតារាងក្រោយពីផ្តួលក្រុម Troyes នៅ ដោយលទ្ធផល 2:0 កាលពីយប់ថ្ងៃពុធពាក់កណ្តាលសប្តាហ៏នេះ។ ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani ធ្វើមិនបានសម្រេចក្នុងការរកគ្រាប់បាល់ប៉េណាំងទីនៅនាទីទី41 មុនបញ្ចប់តង់ទី1 ប៉ុន្តែនៅនាទីទី90 មុនបញ្ចប់ការប្រកួត Cavani រកគ្រាប់បាល់ជ័យជំនះអោយក្រុមបានសម្រេច ក្រោយពីកំពូលខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតលើលោក Neymar រកគ្រាប់បាល់នាំមុខអោយក្រុមPSG នៅនាទីទី73 ។


បច្ចុប្បន្នក្រុម PSG កំពុងឈរទីកំពូលតារាង Ligue1 បារាំង តាមពីក្រោយដោយក្រុមលេខ2 Olympic Marseille បន្ទាប់ពីបាន ផ្តួលក្រុម Metz ដោយលទ្ធផល 3:0។

ការប្រកួតមួយគូទៀតក្រុមជើងខ្លាំង Lyon បានភ្លាត់ស្នៀតរងបរាជ័យចាញ់ក្រុម Lille ដោយលទ្ធផល 2:1 ក្នុង ទឹកដីខ្លួនឯង។បច្ចុប្បន្នក្រុម Lyon បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ3 តាមពីក្រោយក្រុមលេខ1 PSG 12ពិន្ទុ និង ក្រុមលេខ2 Olympic Marseille ចំនួន 2ពិន្ទុផងដែរ។

លទ្ធផលគូផ្សេងទៀត
1.Anger 1:2 Renne
2.Guingamp 0:0 Montpellier
3.Nantes 1:0 Monaco
4.Toulouse 1:2 Nice