ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​ប៉េរូ Paolo Guerrero បាន​ចូលរួម​ក្នុងសវនាការពី​មុខ​គណៈកម្មាធិការវិន័យ​ FIFA នៅ​ប្រទេស​ស្វីស កាល​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ វិច្ឆិកា ក្រោយ​បរាជ័យក្នុងការធ្វើ​តេស្ដរកសារធាតុប៉ូវកម្លាំង។

ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើសជាតិ​ប៉េរូ Paolo Guerrero
Guerrero ត្រូវបាន​ FIFA ពិន័យ៣០​ថ្ងៃនៅខែវិច្ឆិកា ក្រោយឃើញ​លទ្ធផលវិជ្ជមាន​ថាមាន​ជាប់ពាក់ព័ន្ធនឹងសារធាតុប៉ូវកម្លាំង ហើយ​គេ​ត្រូវ​រៀបរាប់ដំណើរ​ដើម​ទងថាសារធាតុនេះ​មក​ពី​ណា។ នេះបើតាមការ​ឲ្យដឹងពីលោក Fernando Solera មន្ត្រីប្រឆាំងសារធាតុប៉ូវកម្លាំងរបស់ FIFA ដែល​បាន​ប្រាប់​សារព័ត៌​មាន​ប្រេស៊ីល កាលដើម​ខែវិច្ឆិកា។

លោក Fernando Solera មន្ត្រីប្រឆាំងសារធាតុប៉ូវកម្លាំងរបស់ FIFA
Guerrero វ័យ​៣៣ឆ្នាំជា​ប្រធាន​ក្រុម​ជម្រើសជាតិប៉េរូ និង ជា​កម្លាំងសំខាន់ដែល​រួមចំណែកជួយ​ក្រុមមាន​មូលដ្ឋាននៅ​អាមេរិក​ខាងត្បូងក្រសោប​បាន​កៅអី​ទៅ​ World Cup 2018 នៅ​ប្រទេសរុស្ស៊ី។ ឆ្លង​កាត់ការ​លេងឲ្យជម្រើសជាតិ៨៣ដង អតីត​កីឡាករក្លិប Hamburg រូបនេះ​ស៊ុតចូល​បាន​៣២គ្រាប់៕