ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ នឹងដឹងថា ក្រុមណាដែលនឹងស្ថិតក្នុងពូលជាមួយពួកគេ ក្នុងពេលពួកគេត្រូវការពារពាន World Cup ខណៈដែលការចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ជុំផ្តាច់ព្រ័ត្រ ឆ្នាំ២០១៨ ក្នុងប្រទេសរុស្ស៊ីមួយនេះ នឹងត្រូវរៀបចំឡើងក្នុងកម្មវិធីមួយក្នុងសេតវិមាន Kremlin ក្នុងទីក្រុងម៉ូស្គូ នៅថ្ងៃសុក្រនេះ។



ក្រោយពីបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន របស់តារាឆ្នើម Lionel Messi ក្នុងវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Maracana ក្នុងទីក្រុង Rio ដើម្បីលើកពាន World Cup កាលពីឆ្នាំ២០១៤ គោលបំណងសម្រាប់ក្រុមរបស់លោក Joachim Loew បច្ចុប្បន្នគឺការក្លាយជាក្រុមដំបូងគេ ចាប់តាំងពីក្រុមប្រេស៊ីល ធ្វើបានកាលពីឆ្នាំ១៩៦២ ក្នុងការការពារពាន World Cup យ៉ាងជោគជ័យ។

ក្រោយពីបានឈ្នះពាន Confederations Cup រួចជាស្រេច ក្នុងប្រទេសរុស្ស៊ី កាលពីដើមឆ្នាំនេះ ជាមួយនឹងក្រុមប្រជុំដោយកីឡាករវ័យក្មេង ក្រុមជម្រើសជាតិអាល្លឺម៉ង់ កំពុងតែក្លាយជាក្រុមមានក្តីសង្ឃឹមច្រើនជាងគេក្នុងការលើកពានក្នុងឆ្នាំ២០១៨ ខណៈដែលលោក Loew ខ្លួនផ្ទាល់ ក៏ទទួលស្គាល់ថា ក្រុមរបស់លោកមានក្តីសង្ឃឹមច្រើនផងដេរ។ ប៉ុន្តែ មិនមាននរណាយល់ឃើញបែបនេះឡើយ។ លោក Jorge Sampaoli គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាហ្សង់ទីន បានឲ្យក្នុងសប្តាហ៍នេះថា៖ «ខ្ញុំមិនចូលចិត្តរបៀបដែលក្រុមអាល្លឺម៉ង់ លេងឡើយ។ ពួកគេមានរចនាសម្ព័ន្ធមួយ និងគម្រោងដែលត្រូវបានរៀបចំយ៉ាងល្អ ប៉ុន្តែពួកគេមិនមានប្រភេទនៃតារាឆ្នើមដែលក្រុមខ្លាំងៗផ្សេងទៀតមានឡើយ»៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia