(ក្រុងឡុងដ៍)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានថ្លែងទៅកាន់សហព័ន្ធ អ្នកគាំទ្រ កូនក្រុម និងអ្នកសារព័ត៌មាននានាថា រូបលោកបានដាក់គោលដៅយកជ័យជម្នះឲ្យបានទាំង ៤ប្រកួតសន្សំពិន្ទុក្នុងពូលនៃព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនាពេលខាងមុខ។

ការថ្លែងបែបនេះដែលត្រូវបានដកស្រង់ដោយសារព័ត៌មានក្នុងស្រុក BBC បានធ្វើឡើងនៅពេលដែលលោកបានធ្វើដំ ណើរមកដល់ទីក្រុង Moscow នៃប្រទេសរុស្ស៊ី ដើម្បីចូលរួមចាប់ពូលវគ្គចែកពូល ៣២ក្រុមចុងក្រោយវគ្គសន្សំពិន្ទុដែ លនឹងធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្មើនឹងម៉ោងប្រហែល ១១យប់នៅកម្ពុជា ដោយមានក្រុមអង់គ្លេសចូលរួមផងដែរ បន្ទាប់ពីធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះប្រចាំតំបន់អឺរ៉ុប (UEFA)

អតីតគ្រូបង្វឹកក្រុមយុវជនអង់គ្លេសដែលបានត្រូវបានតែងតាំងក្នុងឈុតធំជំនួសកៅអីលោក Sam Allardyce នោះបាន លើកឡើងថា «អង់គ្លេសត្រូវបានតែធ្វើឲ្យបានល្អបំផុតក្នុងវគ្គសន្សំពិន្ទុក្នុងពូលទាំង៤ប្រកួត។ នេះជាគោលដៅចំបង ដែលយើងត្រូវធ្វើឲ្យបាន មុនគិតដល់ក្រុមដែលប៉ះបន្តក្នុងវគ្គ១៦ក្រុមដែលជាវគ្គតឹងតែងបំផុត និងចាញ់ធ្លាក់នោះ»។

តែយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការលើកឡើង និងបេជ្ញាចិត្តពីសំណាក់គ្រូបង្វឹកតែប៉ុណ្ណោះ ដ្បិតអង់គ្លេសមិនដែល ឈានដល់វគ្គ៨ក្រុមចុងក្រោយម្តងណាឡើយក្នុងព្រឹត្តិការណ៍ធំគិតចាប់តាំងពីឆ្នាំ២០០២មក អស់ណាស់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ តួយ៉ាងកាលពី World Cup 2014 នៅប្រេស៊ីល អង់គ្លេសធ្លាក់ក្នុងវគ្គសន្សំពិន្ទុ ក្នុងពូល និង Euro 2016 នៅបារាំង អង់គ្លេសឡើងមកដល់វគ្គ១៦ក្រុមចុងក្រោយ ធ្លាក់ក្រោមថ្វីជើងអ៊ីស្លង់ ដោយលទ្ធផល ២-១ ដោយមិននឹកស្មានឡើយ។

អង់គ្លេស ធ្លាប់ឈ្នះពានរង្វាន់ World Cup តែម្តងគត់ក្នុងប្រវត្តិសាស្រ្តកាលពីឆ្នាំ១៩៦៦ ក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះគូប្រជែងអាល្លឺម៉ង់នៅវគ្គផ្តាច់ព្រ័ត្រ៕
Via: khmertalking