លោក Antonio Conte គ្រូបង្វឹកក្រុមតោខៀវ Chelsea កំពុងរង់ចាំការអនុម័ត្រពីម្ចាស់ក្លឹបគឺមហាសេដ្ឋីសញ្ជាតិរុស្សី មានប្រាក់ពាន់លានលោក Roman Abramovic ដោយបានដាក់ជាសំណើក្នុងការចង់បានថវិកាបន្ថែមដើម្បីនាំយកកីឡាករមួយចំនួន និងបង្ហាញឈ្មោះព្រមទាំងទទួលបានការយល់ព្រមពីប្រធានក្លឹប។ ពោលគឺនៅកំលុងពេលទីផ្សារដោះដូរកីឡាករនិងបើកនាខែមករាខាងមុខនេះស្របពេលបច្ចុប្បន្នក្រុមតោខៀវ Chelsea នៅ មានគម្លាតឆ្ងាយពីក្រុមកំពូលតារាង Man.City 11ពិន្ទុ ។

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Conte បានបន្តថា៖ ក្រុមត្រូវមានភារកិច្ចច្រើនចំពោះមុខដូចជា ការប្រកួតប្រជែងដើម្បីការពារតំណែងជើងឯក Premier League រដូវកាលថ្មី ព្រមជាមួយការប្រកួតនៅ ក្របខណ្ឌ Carabao Cup និង ក្របខណ្ឌ UEFA Champion League ដូច្នេះក្រុមត្រូវការកីឡាករបន្ថែមទៀត។

ខណៈដែលក្រុមត្រូវការកំលាំងបន្ថែម ក្រុមអាចនិងបញ្ចេញកីឡាករមួយចំនួនអោយចេញពីក្លឹបផងដែរ មានដូចជា៖ ខ្សែការពារ David Luiz ដែលបច្ចុប្បន្នក្រុម Real Madrid បានសម្តែងការចាប់អារម្មណ៏ចង់បានកីឡាករក្រុមជម្រើសជាតិប្រេស៊ីលវ័យ 30ឆ្នាំរូបនេះ។ Luiz ត្រូវបានគ្រូបង្វឹកលោក Conte មិនបានដាក់អោយចូលលេងក្រោយពីប្រកួតចាញ់ក្រុម Roma 3:0 នៅក្របខណ្ឌ Champion League និង ការប្រកួតក្រោយមកទៀតទល់និងក្រុម Man.United, West Brom រួមជាមួយហង្សក្រហម Liverpoolផងដែរ ។
4 ប្រកួតចុងក្រោយរបស់ Chelsea និងត្រូវប្រកួតរួមមានៈ

ថ្ងៃ2 ខែ ធ្នូ 2017 Chelsea 3:1 Newcastel United

ថ្ងៃ5 ខែ ធ្នូ 2017 ទទួលភ្ញៀវ At.Madrid នៅក្របខណ្ឌ Champion League

ថ្ងៃទី9 ខែធ្នូ 2017 ទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ West Ham United

ថ្ងៃទី12 ខែធ្នូ 2017 ទៅសួរសុខទុក្ខក្រុម Huddersfield Town

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailymail