ក្រុមស្តេចស Real Madrid នៅតែមិនអាចកាត់បន្ថយគម្លាត ពីក្រុមនាំមុខកំពូលតារាងគឺ Barcelona នៅក្នុងការប្រកួតក្របខណ្ឌ La Liga សប្តាហ៏ទី14 នេះ។ ការប្រកួតនេះធ្វើឡើងនៅកីឡាដ្ឋាន San Mames កាលពីថ្ងៃសៅរ៏ និងជាការប្រកួតដ៏ស្វិតស្វាញដែលអាជ្ញាកណ្តាលលោក Antonio Mateu បានប្រើប្រាស់កាតលឿងរហូតដល់ 7សន្លឹក ខណៈដែលកីឡាករ Sergio Ramos ត្រូវបានបណ្តេញចេញពីទីលានប្រកួតនៅនាទីទី 86 មុនបញ្ចប់ការប្រកួតនៅតង់ទី2 ទៅហើយ បន្ទាប់ពីបង្កកំហុសប៉ះទង្គិចកែងដៃជាមួយកីឡាករ Aritz Aduriz របស់ ក្រុម At.Bilbao។ ជាលទ្ធផលក្រុមម្ចាស់ផ្ទះ At.Bilbao 0:0 Real Madrid។

បច្ចុប្បន្នក្រុម Real Madrid មានចំណាត់ថ្នាក់ទី4 តាមពីក្រោយក្រុមកំពូលតារាង Barcelona ចំនួន 8ពិន្ទុ ស្របពេលក្រុមអ្នកមានបុណ្យ បញ្ចប់ការប្រកួតស្មើជាមួយក្រុម Celta Vigo ដោយលទ្ធផល 2:2 ផងដែរ។

ការប្រកួតដ៏សំខាន់រវាងក្រុមកំពូល 2ទៀតគឺ At.Madrid បច្ចុប្បន្នមានចំណាត់ថ្នាក់លេខ3 បានផ្តួលក្រុម Real Sociedad ដោយលទ្ធផល 2:1 ស្របពេល ក្រុមលេខ2 Valencia បានភ្លាត់ស្នៀតចាញ់ក្រុមម្ចាស់ផ្ទះ Getafe ដោយលទ្ធផល 1:0។

វីឌីអូហាយឡាយការប្រកួត

Athletic Bilbao vs Real Madrid ៖

Barcelona vs Celta ៖

Atletico Madrid vs Real Sociedad ៖

Getafe vs Valencia ៖

ប្រភព៖ mirror