ក្រុមកំពូលតារាង Ligue1 បារាំង Paris Saint Germain បានរងបរាជ័យជាលើកទីមួយនៅរដូវកាល ក្នុងជំនួបជាមួយក្រុមម្ចាស់ផ្ទះ Strasbourge នៅកីឡាដ្ឋាន Stade de la Meinau កាលពីថ្ងៃសៅរ៏សប្តាហ៏នេះ ដោយលទ្ធផល 2:1។ ការប្រកួតនេះគឺបញ្ចប់ភាពមិនដែលចាញ់សម្រាប់ក្រុមជើងខ្លាំង PSG នៅសប្តាហ៏ទី16 នេះ។ ការប្រកួតនេះគ្រូបង្វឹកសញ្ជាតិអេស្បាញរបស់ក្រុម PSG លោក Unai Emery មិនបានដាក់កីឡាករឆ្នើមមួយចំនួនអោយ ចូលលេងជម្រើសដំបូងមានដូចជាខ្សែប្រយុទ្ធ Cavani, ខ្សែបម្រើ Veratti និង Thiago Silva ដើម្បីត្រៀមកំលាំង ទៅសួរសុខទូក្ខក្រុម Bayern Munich នៅការប្រកួត Champion League នាថ្ងៃអង្គារសប្តាហ៏ក្រោយ។

ក្រុមម្ចាស់ផ្ទះរកបានគ្រាប់បាល់នាំមុខមុនដោយកីឡាករ Da Costa នៅនាទីទី13 ស្របពេល ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Kilyan Mbappe បានវាយបកតាមស្មើវិញនៅនាទីទី33 មុនបញ្ចប់តង់ទី1។ប៉ុន្តែចូលដល់តង់ទី2 ក្រុមម្ចាស់ផ្ទះ Strasbourg មានឪកាសរកគ្រាប់បាល់នាំមុខវិញដោយកីឡាករ Stephane Bahoken និងជាលទ្ធផលជ័យជំនះ ធ្វើអោយក្រុមម្ចាស់ផ្ទះទទួលបាន 3ពិន្ទុពេញសម្រាប់ការប្រកួតនៅលីកកំពូលបារាំងសប្តាហ៏ទី16 នេះ។

ការបរាជ័យរបស់ក្រុម PSG នេះជាលើកទី2 ហើយសម្រាប់ការប្រកួត25 ប្រកួតចុងក្រោយគ្របក្របខណ្ឌប្រកួត គិតចាប់តាំងពីចាញ់ក្រុម Nice ដោយលទ្ធផល 3:1 កាលពីខែមេសា 2017 កន្លងមក។ ដូច្នេះក្រុម PSG បច្ចុប្បន្ន និងមានគម្លាតពីក្រុមលេខ2 Oympic Marseille តែ 9ពិន្ទុប៉ុណ្ណោះ ស្របពេលក្រុម Monaco ស្ថិតនៅចំណាត់ថ្នាក់លេខ3 មានគម្លាតពីក្រុម PSG 9ពិន្ទុដូចគ្នា។
វីឌីអូហាយឡាយការប្រកួតរវាងក្រុម Strasbourg vs PSG ៖

ប្រភព៖ Goal