លីគបាល់ទាត់ដ៏ល្បីរបស់ចក្រភពអង់គ្លេស English-Premier League បានប្រកាសពីការផ្តាល់ប្តូរបាល់ ថ្មីចាប់ពីចុងខែតុលានេះទៅ នេះបើយោងតាមគេហទំព័រ Dailymail ចេញផ្សាយថ្ងៃសុក្រ ទី១៣ ខែតុលានេះ។

បាល់ថ្មីពណ៌លឿង លាយខៀវ និងក្រហមតិចៗ ដែលត្រូវបានផលិតដោយក្រុមហ៊ុន Nike នឹងត្រូវបានដាក់ឲ្យដំណើរក្នុងការប្រកួតបាល់ទាត់ក្នុង ក្របខណ្ឌ Premier League ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ខាងមុខ ដែលក្នុង១គ្រាប់មាន តម្លៃ ១០០ផោន ស្មើនឹង ១៣៣ដុល្លារ។

ទន្ទឺមគ្នានោះ បាល់ថ្មីដែលត្រូវបានគេដាក់ឈ្មោះថា «Nike Ordem V» ត្រូវបានប្រើ ដើម្បីជាភាពងាយស្រួលដល់ កីឡាករនៃការប្រកួតក្នុងរដូវរងារ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនៅអង់គ្លេស៕

កែសម្រួលដោយ៖ Usportkh
អត្ថបទ៖ KhmerTalking