Jose Mourinho បានសរសើរកូនក្រុមរបស់ខ្លួនថាបច្ចុប្បន្ន Manchester United មានអ្នកចាំទី៣រូបដែលសុទ្ធតែល្អបំផុតក្នុងពិភពលោក។
ក្រៅពី David De Gea ដែលជាអ្នកចាំទីដៃទីមួយនៅ Premier league ក្រុមបិសាចក្រហមនៅមានអ្នកចាំទីដៃស្អិត២រូបទៀតគឺ Sergio Romero និង Joel Pereira។ យ៉ាងណា ទោះ De Gea ក្លាយជាវីរបុរសសង្គ្រោះបាល់គ្រោះថ្នាក់ជាច្រើនពេលប៉ះ Arsenal ក៏ដោយក៏ Mourinho បាននិយាយថារូបគេត្រឹមជាអ្នកចាំទីល្អបំផុតទី៣ប៉ុណ្ណោះរបស់ Man Utd បើនិយាយពីពាន UEFA Champions League។
“អ្នកចាំទីរបស់ខ្ញុំតែងតែល្អបំផុតក្នុងលោក ហើយពេលនេះ De Gea ជាអ្នកចាំទីល្អបំផុតទី៣។ នៅ Champions League កីឡាករ Romero គឺល្អបំផុតទីមួយហើយ Pereira ទីពីរ និង De Gea ទីបី។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់អះអាងថា Romero នឹងនៅតែលេងជាដៃទីមួយក្នុងប្រកួតប៉ះ CSKA Moscow នៅយប់នេះ៕

Via: Sabay