ខ្សែបម្រើ Corentin Tolisso បានស៊ុតបាល់បញ្ចូលទី ២គ្រាប់ ខណៈដែលក្រុម Bayern Munich បានបំពេញការសងសឹកចំពោះការរងបរាជ័យកាលពីខែកញ្ញា នៅកីឡដ្ឋាន Paris Saint-Germain តាមរយៈការកត់ត្រាជ័យជម្នះ ៣-១ ក្នុងទីក្រុង Munich កាលពីថ្ងៃអង្គារ ប៉ុន្តែក្រុមយក្សរបស់បារាំង នៅតែបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ នៃពូល B។ ស្របពេលដែលក្រុមទាំងពីរបានឈ្នះកៅអីទៅវគ្គបន្តរួចជាស្រេច ក្រុម Bayern ត្រូវតែដណ្តើមឲ្យបានជ័យជម្នះក្នុងលទ្ធផល ៤-០ ដើម្បីឡើងឈរពីលើក្រុម PSG ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ៣-០ នាកីឡដ្ឋាន Parc des Princes កាលពីជើងទី១ នៃពូលនេះ។

Bayern បានធ្វើការនាំមុខ ២-០ នៅត្រឹមតង់ទី១ ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់ខ្សែប្រយុទ្ធ Robert Lewandowski និង Tolisso។ ខ្សែប្រយុទ្ធ Kylian Mbappe បានបន្ថយសម្ពាធផ្សេងៗទៅលើក្រុមភ្ញៀវ តាមរយៈការរកគ្រាប់បាល់នៅដើមតង់ទី២ នៅមុនពេល Tolisso បានរកគ្រាប់បាល់ទី៣បញ្ចូលទីយ៉ាងល្អ។ លទ្ធផលនេះ មានន័យថា ក្រុមយក្សបារាំង PSG នឹងបញ្ចប់ក្នុងនាមជាក្រុមឈរលេខ១ ក្នុងពូល ដោយសារតែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង ក៏ដូចជាមានកំណត់ត្រានៃការជួបគ្នារវាងក្រុមទាំងពីរល្អជាង ស្របពេលដែលក្រុម Bayern បានរក្សាមោទនភាពរបស់ខ្លួន ខណៈដែលពួកគេបានតាមស្មើ ១៥ពិន្ទុជាមួយនឹងក្រុម PSG ។

Paris Saint-Germain’s Brazilian forward Neymar (C), Bayern Munich’s French midfielder Franck Ribery (L) and Bayern Munich’s Austrian defender David Alaba vie for the ball during the UEFA Champions League football match of Bayern Munich vs Paris Saint-Germain on December 5, 2017 in Munich, southern Germany. / AFP PHOTO / Tobias SCHWARZ


វាជាការទទួលបរាជ័យជាលើកទី២ ជាប់ៗគ្នាសម្រាប់ក្រុម PSG របស់លោក Unai Emery ក្រោយពីបានរងបរាជ័យ ២-១ នៅលើទឹកដីក្រុម Strasbourg ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 កាលពីថ្ងៃសៅរ៍ ក្រោយពីបានចាប់ផ្តើមរដូវកាលនេះ តាមរយៈការមិនស្គាល់ចាញ់សោះចំនួន ២១ប្រកួតក្នុងរាល់យុទ្ធនាការទាំងអស់៕
កែសម្រួលដោយ៖ Cambosport
ប្រភព៖ Channel News Asia