ក្រុមអ្នកមានបុណ្យ Barcelona បានចាប់ផ្តើមរដូវកាល La liga (2017-2018)មកដល់ពេលនេះបានយ៉ាងល្អ ពោលគឺមិនទាន់ស្គាល់ពាក្យថាចាញ់ទោះបីជាការចាកចេញរបស់ខ្សែប្រយុទ្ធឆ្នើម Neymar ទៅក្រុម PSG ។ ស្របពេល Luis Suarez ខ្សែប្រយុទ្ធជួរមុខ បានតស៊ូនៅតំបន់ប្រយុទ្ធតែម្នាក់ឯង ទម្រាំតែក្លឹបនាំយកកីឡាករ Ousmane Dembele មកចូលរួមជាមួយបាន តែអកសលកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះបានរងរបួសសរសៃពួរ និងមិនទាន់បានវិលត្រលប់មក ជួយក្រុមបាននៅឡើយនោះទេនាពេលនេះ។

យោង Diario Gol បានអោយដឹងថា៖ តារាឆ្នើមប្រចាំក្រុម គឺកំពូលខ្សែប្រយុទ្ធ Lionel Messi បានស្នើដល់ក្លឹប Barcelona ជាមួយបេក្ខភាពកីឡាករ 3រូបដើម្បីមកជួយពង្រឹងប្រព័ន្ធលេងរបស់ក្រុមឡើងវិញ។ កីឡាករទាំង 3 រូបដែល Messi ចង់អោយក្រុមទិញយកមករួមក្លឹបនោះគឺ៖

1. ខ្សែបម្រើរត់ស្លាប Thomas Lemar វ័យ 21ឆ្នាំ សញ្ជាតិបារាំង បច្ចុប្បន្នកំពុងលេងអោយក្រុម Monaco និងមានទំនាក់ទំនងចរចារចង់បានពីក្រុម Arsenal ផងដែរនោះ។ រដូវកាល(2016-2017) Lemar រកគ្រាប់បាល់បាន 14គ្រាប់ ក្នុងចំណោម 55ប្រកួត និងជួយក្រុមលើកពានជើង Ligue1 បារាំងក្រោយខកខានអស់រយៈពេល 17ឆ្នាំ។

2. កីឡាករខ្សែបម្រើឆ្នើម សញ្ជាតិបារាំង Nabil Fekir វ័យ 24ឆ្នាំរបស់ក្រុម Olympic Lyon ទើបតែជាសះស្បើយពីរបួសជង្គង់ និង បានបង្ហាញទម្រង់លេង លេចធ្លោនៅរដូវកាលនេះ ជាមួយគ្រាប់បាល់បញ្ចូលទី 12គ្រាប់ ក្នុងចំណោម 15ប្រកួតកន្លងមក។

3. ខ្សែបម្រើកណ្តាលសញ្ជាតិអាល់ហ្សេរីកីឡាករ Rihad Mahrez បច្ចុប្បន្ន កំពុងលេងអោយក្រុម Leicester City ។ ក្រោយជួយក្រុមលើកពាន Premier League(2015-2016) Mahrez បានតាំងចិត្តចង់ចាកចេញពីក្រុម ដើម្បីស្វែងរកក្លឹបធំៗ ខណៈដែល Mahrez មានទំនាក់ទំនងក្នុងការផ្លាស់ទៅលេងអោយក្រុម Arsenal ផងដែរ។

ក្រុម Barcelona ក៏ធ្លាប់បានព្យាយាមនាំយកខ្សែបម្រើ-ប្រយុទ្ធ Philippe Coutinho ពីក្រុមហង្សក្រហម Liverpool ជាច្រើនលើកច្រើនសារ ប៉ុន្តែមិនបានទទួលជោគជ័យស្របពេលគ្រូបង្វឹកលោក Eenesto Valverdde និងមិនទាន់បោះបង់គោល បំណងនេះយ៉ាងណាក្តី។ ប៉ុន្តែក្រុម Liverpool ហាក់បង្ហាញអារម្មណ៏សប្បាយចិត្ត ប្រសិនជាក្រុមបង្វែទិសដៅលើកីឡាករ 3រូបខាងលើ តាមការស្នើសុំរបស់ Messi ហើយដកការចាប់អារម្មណ៏ មកលើកីឡាកររបស់ក្រុមខ្លួនវិញនោះ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ dailystar