ខ្សែប្រយុទ្ធ Cristiano Ronaldo បានក្លាយជាកីឡាករដំបូងគេក្នុងការស៊ុតបាល់បញ្ចូលទីរាល់ការប្រកួតទាំង ៦លើកនៃវគ្គចែកពូលក្នុងក្របខ័ណ្ឌ Champions League ក្នុងរដូវកាលតែ១ ខណៈដែលក្រុម Real Madrid បានយកឈ្នះលើក្រុម Borussia Dortmund ទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ កាលពីថ្ងៃពុធ។ កីឡាករ Lucas Vazquez បានរកគ្រាប់បាល់ឈ្នះនៅរយៈពេល ៩នាទីចុងក្រោយ អោយក្រុមការពារតំណែងម្ចាស់ជើងឯកក្របខ័ណ្ឌកំពូលអឺរ៉ុបមួយនេះ ដែលមានសុវត្ថិភាពក្នុងការឈានទៅវគ្គ ១៦ក្រុមចុងក្រោយរួចជាស្រេចក្នុងនាមជាក្រុមឈរលេខ ២ក្នុងពូល H បន្ទាប់ពីក្រុម Tottenham Hotspur។

ប៉ុន្តែបើទោះបី Vazquez មិនបានរកគ្រាប់បាល់នៅជិតបញ្ចប់ការប្រកួតក៏ដោយ ក៏ក្រុមរបស់អាល្លឺម៉ង់មួយនេះ ត្រូវធ្លាក់ទៅលេងក្នុងក្របខ័ណ្ឌ Europa League ជាមួយនឹងការមានត្រឹមតែ ២ពិន្ទុគត់ ប៉ុន្តែមានគ្រាប់បាល់បញ្ចូលទីច្រើនជាង APOEL Nicosia ដែលបានចាញ់ក្រុម Spurs ក្នុងលទ្ធផល ៣-០។
 ប៉ុន្តែ Real បានជួបការខកចិត្តបន្ថែមទៀតទៅលើកីឡាកររបួស ខណៈដែលខ្សែការពារអន្តរជាតិបារាំង Raphael Varane បានប្តូរចេញ នៅមុនពេលតង់ទី១ ដោយសារតែបញ្ហារបួសជើងឆ្វេងរបស់គេ។ បច្ចុប្បន្ន លោក Zinedine Zidane កំពុងតែប្រឈមមុខនឹងវិបត្តិខ្សែការពារ មុនពេលទៅជួបក្រុម Sevilla នៅថ្ងៃសៅរ៍នេះ ខណៈដែល Sergio Ramos ខ្សែការពារស្លាបឆ្វេង Dani Carvajal និងខ្សែបម្រើ Casemiro សុទ្ធសឹងជាប់ពិន័យព្យួរ៕