ខ្សែប្រយុទ្ធ Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទី ១គ្រាប់ពីចំណុច១១ម៉ែត្រ ប៉ុន្តែក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីខ្លួនឯងពេលជួបក្រុម Tottenham Hotspur ក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃអង្គារ ស្របពេលដែលក្រុម Manchester City បានយកឈ្នះលើក្រុមឡើងទម្រង់លេង Napoli ២-១។

ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Raphael Varane បានជួយឲ្យក្រុមមាន់ខ្នាយមាស់ Spurs មានគ្រាប់បាល់នាំមុខនៅនាទី ទី២៨ នាកីឡដ្ឋាន Bernabeu ប៉ុន្តែ Ronaldo បានស៊ុតបាល់ប៉េណាល់ទីចូលទីយ៉ាងល្អនៅជិតបញ្ចប់តង់ទី១ ក្រោយពីការប្រប្រព្រឹត្តកំហុសរបស់ខ្សែការពារទៅលើខ្សែបម្រើ Toni Kroos។

អ្នកចាំទី Hugo Lloris បានសង្គ្រោះបាល់មួយគ្រាប់យ៉ាងល្អដើម្បីរារាំងការស៊ុតរបស់ខ្សែប្រយុទ្ធ Karim Benzema និងបានធ្វើការសង្គ្រោះដ៏ល្អមួយផ្សេងទៀតដើម្បីរារាំងការស៊ុតរបស់កីឡាករ Ronaldo ស្របពេលដែលអ្នកចាំទី Keylor Navas ក៏បានរារាំងខ្សែប្រយុទ្ធ Harry Kane និង Christian Eriksen ផងដែរ ខណៈដែលក្រុមទាំងពីរបានរក្សាកំណត់ត្រានៃការមិនស្គាល់ចាញ់ដូចគ្នាក្នុងការប្រកួតពូល H។

Real និង Spurs កំពុងតែនាំមុខនៅលើកំពូលតារាងដោយមាន ៧ពិន្ទុដូចគ្នា និងកំពុងតែស្ថិតក្នុងទីតាំងក្នុងការឆ្ពោះទៅកាន់វគ្គបន្ត ក្រោយពីក្រុម Borussia Dortmund ត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម APOEL Nicosia។

វីឌីអូហាយឡាយពីការប្រកួតរវាង Real Madrid និង Tottenham ៖

ស្របពេលជាមួយគ្នានេះ ខ្សែបម្រើប្រយុទ្ធ Raheem Sterling បានជួយឲ្យក្រុមកំពុងនាំមុខលើតារាង Premier League គឺ Man City មានគ្រាប់បាល់នាំមុខមុននៅនាទី ទី៩ នាកីឡដ្ឋាន Eastlands ខណៈដែល Gabriel Jesus បានរកគ្រាប់បាល់ទី២ ក្រោយពីទទួលបានបាល់ពីការបញ្ជូនរបស់ Kevin De Bruyne ដើម្បីបំពេញការទទួលជ័យជម្នះរបស់ក្រុមខ្លួនតែម្តង។ ក្នុងការប្រកួតពូលដដែលនេះ ក្រុម Shakhtar Donetsk បានធ្វើការវាយពីការដេញតាមពីក្រោយ១គ្រាប់ ក្នុងទីក្រុង Rotterdam ដើម្បីកត់ត្រាជ័យជម្នះ ២-១ លើក្រុមម្ចាស់ជើងឯកហូឡង់ Feyenoord៕

វីឌីអូហាយឡាយពីការប្រកួតរវាង Man city និង Napoli ៖

ខាងក្រោមគឺជាលទ្ធផលប្រកួតក្នុងក្របខណ្ឌ Champions League កាលពីយប់ថ្ងៃទី17 ខែតុលា ឆ្នាំ2017 ៖

កែសម្រួលដោយ៖ Usportkh
ប្រភព៖ Channel News Asia