ការប្រកាសម្ចាស់ជ័យលាភីនៃពានរង្វាន់បាល់មាស Ballon d’Or លើកទី៦២ នឹងត្រូវប្រព្រឹត្តនៅរាត្រីនេះ ហើយការលើកឡើងផ្សេងៗកំពុងតែកើតឡើងទាក់ទងនឹងកីឡាកររូបណាដែលនឹងឈ្នះពានរបស់ទស្សនាវដ្តី France Football មួយនេះ។ ប្រសិនបើ Cristiano Ronaldo ឈ្នះពានកិត្តិយសនេះ វានឹងក្លាយជាពានលើកទី៥ របស់គេ ដែលនឹងធ្វើឲ្យរូបគេតាមស្មើគូប្រជែងរបស់គេគឺ Lionel Messi របស់ក្លិប Barcelona។ ការមានប្រៀបផ្សេងៗនឹងធ្លាក់ទៅលើ Ronaldo ក្រោយពីរូបគេបានជួយឲ្យ Real Madrid ឈ្នះទាំងពានក្របខ័ណ្ឌ La Liga និង Champions League កាលពីរដូវកាលមុន។
ខាងក្រោមនេះគឺជាកីឡាករកំពូលទាំង៥ ដែលមានភាគរយច្រើនជាងគេក្នុងការឈ្នះពានបាល់មាស Ballon d’Or៖

១. ខ្សែប្រយុទ្ធ Cristiano Ronaldo សញ្ជាតិព័រទុយហ្គាល់ របស់ក្លិប Real Madrid

Ronaldo គឺជាបេក្ខភាពឈានមុខគេក្នុងការឈ្នះពានបាល់មាសនេះ ក្រោយពីបានជួយឲ្យក្រុមខ្លួនឈ្នះពានពីរក្នុងរដូវកាលតែមួយ កាលពីរដូវកាលមុន៕

២. ខ្សែប្រយុទ្ធ Lionel Messi សញ្ជាតិអាហ្សង់ទីន របស់ក្លិប Barcelona

បច្ចុប្បន្នតារាឆ្នើមរបស់ក្លិប Barcelona កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ នៅលើតារាងបេក្ខភាពដែលត្រូវឈ្នះពាន Ballon d’Or ដោយសារតែខ្វះភាពជោគជ័យជាមួយនឹងក្លិប Barca កាលពីរដូវកាលមុន។

៣. ខ្សែប្រយុទ្ធ Neymar សញ្ជាតិប្រេស៊ីល របស់ក្លិប Paris Saint-Germain

៤. ខ្សែបម្រើ Kevin De Bruyne សញ្ជាតិបែលហ្ស៊ិក របស់ក្លិប Manchester City

៥. អ្នកចាំទី Gianluigi Buffon សញ្ជាតិអ៊ីតាលី របស់ក្លិប Juventus

អ្នកចាំរូបនេះ បានជួយឲ្យក្រុមរបស់ខ្លួនឈានទៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំមុន មុននឹងចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៤-១។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sportskeeda