ខ្សែប្រយុទ្ធជួរមុខ BBC របស់ក្រុម Real Madrid ទាំងបីរូបគឺ Ronaldo, Benzema និង Bale ខកខានបានចូលលេងរួមគ្នា នៅរដូវកាលនេះពោលគឺ 60ប្រកួតចុងក្រោយពួកគេចូលលេងរួមគ្នាបានតែ 16ដងប៉ុណ្ណោះ និងសរុបជាថ្ងៃគឺ 222ថ្ងៃមកហើយ។ សម្រាប់ខ្សែប្រយុទ្ធស្លាប Bale ខកខានចូលរួមប្រកួត 2ខែមកហើយ ដោយសារបញ្ហារបួសជើងរាំរៃ(ភ្នែកគោ) និងសរសៃពួរ ហើយបានខកខានប្រកួតនៅសប្តាហ៏មុនក្នុងជំនួបជាមួយក្រុម At.Bilbao ផងដែរ ប៉ុន្តែផ្អែកស្ថានភាពរបួសរបស់កីឡាករ ក្រុមជម្រើសជាតិវែល៏រូបនេះ អាចនិងប្រសើរឡើងទាន់ពេលប្រកួតជាមួយក្រុមភ្ញៀវ Sevilla នៅចុងសប្តាហ៏នេះ។

ថ្លែងប្រាប់សារពត៌មានគ្រូបង្វឹកលោក Zinidine Zidane បានប្រាប់អោយដឹងថា៖ ខ្ញុំរីករាយសប្បាយចិត្តស្ថានភាពរបួសរបស់ Bale, Navas, Kvacic បានធូរស្បើយច្រើន។ ពួកគេទាំងអស់គ្នាគឺពិតជាមាមានសារៈសំខាន់សម្រាប់ក្រុម សម្រាប់ការចូលរួមប្រកួតនៅសប្តាហ៏បន្ទាប់ទៀតនេះ។ ជាទីបញ្ចប់អ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះ បាននិយាយដោយខ្លីថា៖ ខ្ញុំចង់ឃើញ RBB មានវត្តមានក្នុងពេលឆាប់ៗនេះ។