ក្រោយរកឃើញ16ក្រុមមានកៅអីទៅកាន់វគ្គ16ក្រុមចុងក្រោយសម្រាប់ពានរង្វាន់បាល់ទាត់អាជីព ធំបំផុតរបស់ទ្វីបអឺរ៉ុប UEFA Champions League ការចាប់ឆ្នោតផ្គូផ្គងនឹងធ្វើឡើងនៅរាត្រីថ្ងៃចន្ទ ទី១11 ខែធ្នូខាងមុខនេះ។

របៀបនៃការចាប់ឆ្នោតនោះ គឺក្រុមឈរលេខ1 ក្នុងពូលនីមួយៗនឹងត្រូវប៉ះក្រុមលេខ2តាមពូលផ្សេងទៀត។ ប៉ុន្តែនាពេលកន្លងក្នុងករណីផ្គូផ្គងរួចលទ្ធផលបានក្នុងពូលជាមួយគ្នាសម្រាប់ក្រុមមកពីប្រទេសដូចគ្នា នឹងមិនតម្រូវឲ្យប៉ះគ្នាឡើយគឺនិងត្រូវប្តូរចាប់ម្តងទៀត។

ការប្រកួតជើងទី1 នឹងធ្វើឡើងនៅថ្ងៃទី13 និង 14 ខែកុម្ភៈ 2018 ហើយជើងទី2 ប្រកួតថ្ងៃទី20 និង 21 ខែកុម្ភៈ 2018 ឆ្នាំក្រោយ៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ uefa