អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បាននិយាយថា៖ កីឡាករជើងចាស់មួយចំនួនចូលលេងវគ្គបញ្ចប់ពូល Europa League រាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ធ្នូ នេះ ទោះបីមានកៅអីទៅកាន់វគ្គ ៣២ក្រុមស្របពេលក្រុមកាំភ្លើងធំស្ថិតនៅលេខខរៀងទី1 ក្នុងពូល H បានឡើងទៅកាន់វគ្គបន្ត។
ខ្សែប្រយុទ្ធបារាំង Olivier Giroud, ខ្សែបម្រើអង់គញលេស Jack Wilshere និង កីឡាករចាស់វស្សា Theo Walcott ខកខានមិនបានជាប់ជម្រើស 11នាក់នៅក្របខណ្ឌកំពូល Premier League រដូវកាលថ្មីនេះទេ តែបានចូលលេងជម្រើសដំបូងជានិច្ចជាកាលនៅក្របខណ្ឌធំលំដាប់ទីពីតំបន់អឺរ៉ុបគឺពានរង្វាន់ Europa League នេះ។

គ្រូបង្វឹកដែលចូលមកដឹកនាំក្រុម Arsenal បាន 2ទសវត្ស លោក Wenger បន្តថា៖ ខ្ញុំមានជម្រើសច្រើន ដែលត្រូវប្រកួតប្រជែង ហើយ ការឡើងដល់វគ្គ 32ក្រុមដោយស្វ័យប្រវត្តិនេះ មិនប៉ះពាល់ដល់ការជ្រើសរើសកីឡាករទេ ខណៈពេលសប្ដាហ៍ក្រោយ ក្រុមមានកម្មវិធីដល់ទៅ3ប្រកួតក្នុងមួយសប្តាហ៏ ហើយអ្វីដែលផ្តោតជាសំខាន់នៅយប់នេះ លោកនឹងដាក់កីឡាករមានបទពិសោធន៏អោយចូលលេងលេងច្រើន។
Arsenal មាន 10ពិន្ទុ ខណៈ Red Star Belgrade និង FC Cologne មាន 6ពិន្ទុស្មើគ្នា ពីលើក្រុមបាតតារាង BATE Borisov មួយពិន្ទុ ស្របពេលជើងទី1 Arsenal ផ្តួលក្រុម Bate Borisov នេះដោយលទ្ធផល 4:2៕

កែសម្រួលដោយ៖ Cambosport
ប្រភព៖ bbc