ក្រុមឈរនៅទីកំពូលតារាងក្របខណ្ឌ Premier League គឺ Man.City កំពុងរៀបចំដុតដៃដុតជើងនាំយកកីឡាករឆ្នើមមួយចំនួនទៀត ដើម្បីមកពង្រឹងក្រុម នៅកំលុងពេលទីផ្សារដោះដូរកីឡាករ នឹងបើកនៅខែមករាខាងមុខ។ ខាងក្រោមនេះគឺជាកីឡាករទាំង 5រូប ដែលក្រុមមេឃខៀវ Man.City កំណត់គោលដៅអាទិភាព នាំយកមករួមក្រុម យោងតាមការចុះផ្សាយរបស់ Football Whispers

1. Alexis Sanchez

ខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal រូបនេះ ធ្លាប់បានស្ថិតយ៉ាងប្រកៀក ក្នុងការផ្ទេរទៅលេងនៅកីឡាដ្ឋាន Etihad Stadium នាកំលុងពេលទីផ្សារដោះដូរកីឡាករបានបិទនៅដើមរដូវកាលកន្លងមក ស្របពេលកិច្ចសន្យារបស់កីឡាករ ជម្រើសជាតិឈីលីរូបនេះ នឹងអស់សុពលភាពនៅបំណាច់រដូវកាលនេះ។ Sanchez ស្ថិតនៅក្នុងភាពស្រពេចស្រពិលពីអនាគតរបស់ខ្លួនថារូបគេនិងសម្រេចចិត្តបន្តនៅ រឺត្រូវចាកចេញ។

2.Jonny Evans

ខ្សែការពារក្រុម West Brom រូបនេះ មានទំនាក់ទំនង និងចំណាប់អារម្មណ៏ ក្នុងការផ្លាស់ទៅលេងនៅក្រុម Man.City ស្របពេលក្រុម Arsenal ក៏សម្តែងការចាប់អារម្មណ៏ចង់បានដូចគ្នា។ ទោះបីជាមានកីឡាករ John Stone និង Nicolas Otamendi លេងនៅតំបន់ការពារកណ្តាលយ៉ាងណាក្តី ក្រុមនៅតែចង់បានអតីតកីឡាក្រុម Man.United រូបនេះ ដើម្បីមកពង្រឹងតំបន់ការពារ ក្រោយពីខ្សែការពារជើងចាស់ នឹងជាប្រធានក្រុម Vincent Kompany បានជួបប្រទះនឹងបញ្ហារបួសជាច្រើនខែ។

3.Clement Lenglet

ខ្សែការពារ វ័យ22ឆ្នាំ វ័យក្មេងរបស់ក្រុមជម្រើសជាតិបារាំងអាយុក្រោម 23ឆ្នាំ កំពុងលេងអោយក្រុម Sevilla រូបនេះកំពុងក្លាយជាគោលដៅរបស់ក្រុម Man.City និង Man.United ផងដែរ ស្របពេលក្រុម Sevilla បានដាក់ តម្លៃខ្លួន Lenglet ក្នុងតម្លៃ 28លានផោន ។

4.Inigo Martinez

ខ្សែបម្រើ-ការពារវ័យ 26ឆ្នាំកំពុងលេងអោយក្រុម Real Sociedad រូបនេះ បានអភិវឌ្ឍទម្រង់លេងក្លាយជាកីឡាករឆ្នើមបំផុតមួយនៅក្របខណ្ឌ La Liga នាពេលបច្ចុប្បន្ន។ ទោះបីជាមានវត្តមានកីឡាករ Delph និងកីឡាករ Mendy(កំពុងរងរបួសនៅឡើយ) ក្រុមMan.City នៅតែចង់នាំយកកីឡាកររូបនេះមកបំពេញចន្លោះប្រហោង។

5.Joshua Kimmich

កីឡាករវ័យក្មេង 22ឆ្នាំ សញ្ជាតិអាឡឺម៉ង់របស់ក្រុម Bayern Munich រូបនេះ នៅតែជាអ្នកលេងសំណព្វចិត្ត របស់អ្នកចាត់ការទូទៅ Guardiola កំលុងពេលគ្រូបង្វឹកសញ្ជាតិអេស្បាញរូបនេះ ដឹកនាំក្រុមកន្លងមក។ Kimmich ត្រូវបានមជ្ឈដ្ឋានកីឡាបាត់ទាត់ ប្រសិទ្ធនាមថាជា Philip Lahm ថ្មីផងដែរ។