អតីតគ្រូបង្វឹកក្រុម Barcelona កំពុងទំនេរពីការងារលោក Luis Enriqque ក្រោយពីលាឈប់ពីក្រុម Barcelona គឺជាបេក្ខភាពអាទិភាពអាទិភាពដែលក្រុម PSG កំពុងពិចារណា ក្នុងការនាំយកមកដឹកនាំក្រុម បន្ទាប់ពីគ្រូបង្វឹកបច្ចុប្បន្ន លោក Unai Emery ជួបរឿងបរាជ័យការប្រកួត 2លើកចុងក្រោយ ពោលគឺចាញ់ក្រុម Strasboug 2:1 នៅក្របខណ្ឌ Ligue1 និងបន្តចាញ់ Bayern Munich 3:1 នៅ Champion League។

មានបេក្ខភាពគ្រូបង្វឹកឆ្នើមដូចជាគ្រូបង្វឹក Chelsea លោក Conte និងលោក Jose Mourinho របស់ក្រុម Man.United និងលោក Allegri គ្រូបង្វឹកក្រុម Juventus រួមជាមួយគ្រូបង្វឹក At.Madrid លោក Diego Simeone ក៏ស្ថិតនៅក្នុងបញ្ជីនាំយកមកដឹកនាំក្រុមដែលមានមូលដ្ឋាននៅរាជធានីរបស់ប្រទេសបារាំងមួយនេះផងដែរ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english