ក្រោយផ្តួលគូប្រជែង Messi និង Neymar ដើម្បីលើកពានបាល់មាស(Ballon D’or)លើកទី5 របស់ខ្លួន កាលពីថ្ងៃព្រហស្បត្ត៏ កំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Real Madrid បានអោយដឹងថា រូបគេចង់ឃើញកីឡាករគូប្រជែងដ៏សំខាន់បំផុតគឺ Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona ដែលបានឈ្នះពានបាល់មាស 5សម័យមុនរូបគេនេះបន្តលេង នឹងនៅតែជាគូប្រជែងដ៏សំខាន់របស់ខ្លួនច្រើនឆ្នាំទៅមុខទៀត។

Messi និង Ronaldo បានឈ្នះពានប្រកបដោយកិត្តិយស(បាល់មាស) 5ដង ដូចគ្នាគិតចាប់តាំងពីឆ្នាំ2008 ស្របពេលដែល Ronaldo បានព្រលយពាក្យសម្រាប់កីឡាករខ្សែប្រយុទ្ធវ័យក្មេងស្រករក្រោយគឺ Neymar អាចនឹងមានឱកាសឈ្នះពាននេះ ដូចគ្នាផងដែរនៅអនាគតដ៏ខ្លីខាងមុខ។

កែសម្រួលដោយ៖ Cambosport
ប្រភព៖ sport-english