ក្រុមសារិកាព្រៃ Newcastle United ធ្វើមិនបានល្អទេនៅក្នុងទឹកដីខ្លួនឯងសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី16 នេះ។ ទោះបីជាចាប់ផ្តើមបានយ៉ាងល្អនៅទឹកដី St.James Park របស់ខ្លួនដោយការនាំ មុខដោយកីឡាករ​ Joselu នៅនាទីទី4 ប៉ុន្តែមិនបានប៉ុន្មាននាទីផងក្រុមភ្ញៀវបានវាយបកតាមស្មើវិញដោយ កីឡាករ Rihad Mahrez នៅនាទីទី20 ហើយក្រុមភ្ញៀវបានបន្តនាំមុខ 2:1 ដោយកីឡាករ Gray នៅនាទីទី60 ប៉ុន្តែកីឡាករឆ្នើម Gayle បានព្យាយាមរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី73។ ការប្រកួតឈានដល់នាទីទី86 ខ្សែប្រយុទ្ធ Newcastle កីឡាករ Ayoze Perez បានធ្វើអោយបាល់ចូលទីខ្លួនឯង(OG) ក្រោយពីព្យាយាមរារាំងពីកីឡាករ ជប៉ុន Shinji Okazaki និងបន្តលទ្ធផលរហូតបញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Newcastle United ចាញ់ក្រុមភ្ញៀវ Leicester City 2:3 ។

ជ័យជំនះនេះ គឺជាលទ្ធផលដ៏ប្រសើរមួយទៀតដែលក្រុមជើងឯក Premier League 2015-2016 ដឹកនាំដោយ លោក Clause Puel ទទួលបាន 17ពិន្ទុ ក្រោយការប្រកួត 8ប្រកួតកន្លងមក គិតចាប់តាំងពីការបញ្ចប់តំណែងគ្រូបង្វឹក លោក Craig Shakespeare នៅខែតុលាកន្លងមក។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Newcastle និង Leicester ៖

ការប្រកួតមួយគូទៀត ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានផ្តួលក្រុម Stoke City ដោយលទ្ធផល 5:1។ កីឡាករ Shawcross របស់ក្រុមភ្ញៀវបានបង្កកំហុសធ្វើអោយចូលទីខ្លួនឯង នៅនាទីទី21 ខណៈដែលខ្សែបម្រើ កូរ៉េខាងត្បូង Song Heung-min រកគ្រាប់បាល់បញ្ចូលទីបាននៅនាទីទី53 ព្រមជាមួយខ្សែប្រយុទ្ធឆ្នើម Harry Kane រកបាន 2គ្រាប់នៅនាទី(54 និង 65) មុននិង ខ្សែបម្រើ Eriksen បន្ថែមមួយគ្រាប់ទៀតអោយក្រុមម្ចាស់ផ្ទះនៅនាទីទី74 ធ្វើអោយក្រុមម្ចាស់ផ្ទះនាំមុខមុន 5:0។

ក្រុមភ្ញៀវកីឡាករ Shawcross ដែលបង្កកំហុសធ្វើអោយចូលទីខ្លួនឯង បានរកគ្រាប់បាល់តាមពីក្រោយបាន 1គ្រាប់អោយក្រុមភ្ញៀវវិញនៅនាទីទី80 និងបន្តរក្សាលទ្ធផលនេះរហូតបញ្ចប់ការប្រកួត ក្រុមម្ចាស់ផ្ទះ Tottenham 5:1 Stoke City។

ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹក Tottenham លោក Mauricio Pochettino បានផ្តល់បទសម្ភាសន៏ថា៖ ក្រុមយើងបាន ចាប់ផ្តើមបានយ៉ាងល្អឡើងវិញហើយ ជាមួយជ័យជំនះនេះ និង ជាលើក ទី1 សម្រាប់រដូវកាលនេះចំពោះលទ្ធផលស៊ុតបញ្ចូលទី 5គ្រាប់ក្នុង 1ប្រកួត។ Tottenham បច្ចុប្បន្នកំពុងឈរនៅចំណត់ថ្នាក់ទី6 នៅតារាងក្របខណ្ឌកំពូលអង់គ្លេស។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម Tottenham Hotspur vs Stoke City ៖

លទ្ធផលការប្រកួតគូដទៃទៀតនៅក្របខណ្ឌ Premier League កាលពីថ្ងៃសៅរ៏ទី9 ខែធ្នូ ឆ្នាំ2017 ៖

1.Burnley 1:0 Watford

2.Crystal Palace 2:2 AFC Bournemouth

3.Hudderfield town 2:0 Brighton

4.Swansea City 1:0 West Brom