ក្រុមម្ចាស់ផ្ទះញញួរធំ West Ham United បានផ្តួលក្រុមម្ចាស់ជើងឯក Premier League គឺក្រុមតោខៀវ Chelsea ក្នុងការប្រកួតក្របខណ្ឌកំពូល Premier League អង់គ្លេសសប្តាហ៏ទី16 កាលពីថ្ងៃសៅរ៏ទី9 ធ្នូកន្លងមកនេះ។ ខ្សែប្រយុទ្ធ Marco Arnautovic ជាអ្នកស៊ុតបាល់ចេញពីជើងឆ្វេងបញ្ចូលទីនាំសំណាងអោយក្រុមក្រោយការបញ្ជូនបាល់ពីមិត្តរួមក្រុមកីឡាករ Manuel Lanzini ខណៈអ្នកចាំទី Coutois មិនអាចសង្រ្គោះបាល់បានទេ។

ក្រុមភ្ញៀវ Chelsea បានព្យាយាមវាយបកវិញ ដោយខ្សែប្រយុទ្ធ Morata នៅតង់ទីពីរ ប៉ុន្តែនៅតែមិនអាចស្តារស្ថានការណ៏ អោយក្រុមបានរហូតដល់បញ្ចប់ការប្រកួត។ក្រុមម្ចាសផ្ទះមិនបានដាក់អ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស កីឡាករ Joe Hart អោយចូលលេងនោះទេ តែបានផ្តល់ទំនុកដល់កីឡាករអេស្បាញ Adrian ជាអ្នកបំពេញតួនាទីនេះជំនួសវិញ។

ក្រុម West Ham បានទទួលជ័យជំនះជាលើកដំបូងក្រោមការដឹកនាំរបស់លោក David Moyes និងបច្ចុប្បន្នកំពុង ឈរនៅចំណាត់ថ្នាក់ទី3 បាតតារាង នៅពីលើក្រុម Swansea 1ពិន្ទុ និងក្រុម Crystal Palace 2ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម West Ham និង Chelsea ៖