ការប្រកួតនៅក្របខណ្ឌកំពូល La Liga របស់អេស្បាញសម្រាប់សប្តាហ៏ទី15 កាលពីយប់ថ្ងៃអាទិត្យទី10 ខែធ្នូ ខ្សែប្រយុទ្ធឆ្នើម Luis Saurez និងដៃគូប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona រកបានពីរគ្រាប់ពីការប្រកួតនេះនៅនាទីទី72 & 83 ជួយអោយ ក្រុមភ្ញៀវ Barcolona ផ្តួលក្រុមម្ចាស់ផ្ទះដែលនៅសល់គ្នាតែ 10នាក់គឺ Villareal បន្ទាប់ពីកីឡាករ Rabaseda បង្កកំហុស ជាមួយខ្សែបម្រើ Sergio Basquet ត្រូវអាជ្ញាកណ្តាលបណ្តេញចេញនៅនាទីទី6០។ បញ្ចប់ការប្រកួតក្រុមភ្ញៀវ Villareal 0:2 Barcelona ។

បច្ចុប្បន្នក្រុម Barcelona នៅតែនាំមុខកំពូលតារាង La Liga ក្រោយការប្រកួត 15ប្រកួតឈ្នះ12 ស្មើ3។

ការប្រកួតដ៏សំខាន់មួយគូទៀតកាលពីថ្ងៃសៅរ៏ទី9 ខែធ្នូ ចុងសប្តាហ៏កន្លងមកនេះ ក្រុមស្តេចស Real Madrid បានចាប់ផ្តើមការប្រកួតបានយ៉ាងល្អ ដោយផ្តួលក្រុមភ្ញៀវ Sevilla ដោយលទ្ធផល 5:0។ 5គ្រាប់របស់ក្រុមការពារជើងឯករកបានដោយកីឡាករ Nacho របស់ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់បើកឆាកអោយក្រុមនៅនាទីទី3, បន្ទាប់មកខ្សែប្រយុទ្ធឆ្នើមដែលទើបទទួលបាន ពានរង្វាន់បាល់មាសជាលើកទី5 Cristiano Ronaldo ស៊ុតបញ្ចូលទីបាន 2គ្រាប់នៅនាទីទី23 និង 31(បាល់ប៉េណាំងទី) កីឡាករ Toni Kross នៅនាទីទី38 និងកីឡាករ Hakimi នៅនាទីទី42។ ការប្រកួតនៅតង់ទី2 មិនមានក្រុមណាស៊ុតបញ្ចូលទីគ្នានោះទេ ហើយបញ្ចប់ដោយលទ្ធផល Real Madrid 5:0 Sevilla។

បច្ចុប្បន្នក្រោយការប្រកួត 15ដងកន្លងមកក្រុមម្ចាស់ជើងឯក La liga មានចំណាត់ថ្នាក់ទី4 តាមពីក្រោយក្រុម Barcelonaចំនួន 8ពិន្ទុ និងក្រុម Valencia 3ពិន្ទុ រួមជាមួយក្រុម At.Madrid 2ពិន្ទុ។

វីឌីអូហាយឡាយការប្រកួតរវាងក្រុម

Villarreal vs Barcelona